Barcelona ជឿជាក់​ថា​នឹង​បាន​ Coutinho ក្នុង​សប្ដាហ៍​នេះ​

  • 2017-08-07 02:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona នឹង​ចំណាយ​លុយ​ជិត​ពាក់​កណ្ដាល​ពី​ការ​លក់​ Neymar ឲ្យ​ Paris Saint-Germain ដើម្បី​នាំ​យក​ Coutinho ពី​ Liverpool។

ក្លឹប​យក្ស​របស់​អេស្ប៉ាញ​បាន​តាម​​ Coutinho អស់​ពេល​ជា​ច្រើន​ខែ ហើយ​ពួកគេ​ជឿជាក់​ថា​គ្រប់​យ៉ាង​នឹង​ជោគជ័យ​ត្រឹម​សប្ដាហ៍​នេះ​។ មានព័ត៌មានលេច​ឭ​ថា​ តារា​ឆ្នើម​របស់​ Liverpool បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​រាល់​អស់​ហើយ​ នៅ​ចាំ​តែ​ការ​ចរចា​ថ្លៃ​រវាង​ក្លឹប​ទាំង​ពីរ​ប៉ុណ្ណោះ។

ប្រភព​ចុងក្រោយ​ឲ្យ​ដឹង​ថា Barca បាន​ឲ្យ​ថ្លៃ​ ៩០​លាន​អឺរ៉ូ​ បន្ទាប់​ពី​សំណើ​លើក​ទី​មួយ​ ៧០​លាន​អឺរ៉ូ​ត្រូវ​បដិសេធ។ អ្នក​ចាត់ការ​ទូទៅ Jurgen Klopp ធ្លាប់​បង្ហើប​ថា Coutinho មិនមែន​សម្រាប់​លក់​ទេ​ ប៉ុន្តែ​បើ​សិន​ជា​សាមី​ខ្លួន​មិន​ចង់​នៅ​ក្លឹប​ក៏​មិន​អាច​រារាំង​បាន​ដែរ៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន