បាន​មេដាយ​២២​គ្រឿង ​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​លេខ​៣ ​ក្នុង​ចំណោម​៤៥​ប្រទេស ​កីឡា វ៉ូវីណាម​ពិភពលោក​

  • 2017-08-07 04:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​វ៉ូវីណាម​កម្ពុជា​បាន​ត្រលប់​មក​មាតុភូមិ​វិញ​ហើយ ​ដោយ​ទទួល​បាន​មេដាយ​សរុប​២២​គ្រឿង ​ក្នុង​នោះ​មាស ​៤​គ្រឿង ​ប្រាក់​៩​គ្រឿង ​និង​សំរិទ្ធ​៩​គ្រឿង​ពី​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​កីឡា​វ៉ូវីណាម​ពិភព​លោក​នៅ​ទីក្រុង​ញ៉ូដេលី ប្រទេស​ឥណ្ឌា។

រូបភាព NOCC
រូបភាព NOCC
រូបភាព NOCC
រូបភាព NOCC

ក្រោយ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុម​កីឡាករ កីឡា​ការិនី ម្ចាស់​មេដាយ​កីឡា​វ៉ូវីណាម បាន​បង្ហាញ​ចំណាប់​អារម្មណ៍​សប្បាយ​រីករាយ ចំពោះ​ការ​ទទួល​បាន​ជោគជ័យ​នៅ​លើ​ឆាក​អន្តរជាតិ។ ក្រុម​កីឡាករ កីឡា​ការិនី បាន​បង្ហើប​ពី​បញ្ហា​មួយ​ចំនួន​ក្នុង​អំឡុង​ដំណើរ​ចូលរួម​ប្រកួត​នៅ​ឥណ្ឌា គឺ​បញ្ហា​អាកាស​ធាតុ និង​ម្ហូប​អាហារ។ ទោះ​ជា​យ៉ាង​ណា កត្តា​ទាំងនេះ​មិន​បាន​រារាំង​ពួកគេ​ក្នុង​ការ​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​ឡើយ។

រូបភាព NOCC

មួយ​វិញ​ទៀត ​ការ​បាន​មេដាយ​ដល់​២២​គ្រឿង​នេះ ក៏​បាន​ធ្វើ​ឱ្យ​កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​លេខ​៣​ផង​ដែរ ​ក្នុង​ចំណោម​ប្រទេស​ចូល​រួម​ប្រកួត​ទាំង​៤៥​ប្រទេស ​ក្នុង​​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​កីឡា​វ៉ូវីណាម​ពិភព​លោក​​ឆ្នាំ​នេះ៕

អត្ថបទ៖ មុន្នីរម្យ