វីដេអូ​ក្រៅ​ឆាក​នៃ​បទ​ចម្រៀង​កំពុង​ល្បី​ខ្លាំង​​ « កម្លាំង​ចិត្ត​បេះដូង​ខ្មែរ »

  • 2017-08-08 06:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ « កម្លាំង​ចិត្ត​បេះដូង​ខ្មែរ​» ​ដែល​ក្រុម​ហ៊ុន​ស្រាបៀ​អង្គរ​​បង្កើត​ឡើង​នេះ​ ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា បទ​​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​​លើក​ទឹក​ចិត្ត​អត្តពលិក​កម្ពុជា ដែល​ត្រៀម​ទៅ​ចូល​រួម​ប្រកួត​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក សួន ពិសិដ្ឋ

បទ​ចម្រៀង​នេះ​ច្រៀង​ដោយ​តារា​ចម្រៀង​ល្បី​ៗ​ចំនួន​ ៥​រូប​រួម​មាន​កញ្ញា អេដា លោក សួន ពិសិដ្ឋ​ ​ លោក ហេង ពិទូ លោក ប្រុសឡា និង​លោក វង្ស​ តារា​រតនា។ ​បទ​ដែល​ទើប​​ចេញ MV នេះ​និពន្ធ​ដោយ​លោក សួន ពិសិដ្ឋ​ និង​ជា​បទ​​ប្រភេទ Original Song ។ ​

ចំណែក​តារា​សម្ដែង​ក្នុង​បទ​នេះ​​រួម​មាន​កីឡាករ​បាល់ទាត់​ សំអឿន ពិដោរ ​កីឡា​ករិនី​ប៉េតង់ អ៊ុក ស្រីមុំ កីឡាករ​ប្រដាល់​គុន​ខ្មែរ​ មឿន សុខ​ហ៊ុច កីឡាករ​ជម្រើស​ជាតិ​តេក្វាន់​ដូ ប៉ាន់​ ខេមរា ​និង​កីឡា​ការិនីជម្រើស​ជាតិ​ជិះ​កង់ ហេង ស៊ីវ​ឡាង។

​​បើ​តាម​លោក សួន​ ពិសិដ្ឋ ​ធ្លាប់​បាន​បង្ហើប​ប្រាប់​ Sabay ​ថា ​បទ​កម្លាំង​ចិត្ត​បេះ​ដួង​ខ្មែរ​ត្រូវ​ប្រើ​រយៈ​ពេល​ជាង​១​ខែ ព្រោះ​ត្រូវ​ឆ្លង​ទៅ ឆ្លង​មក​ជាមួយ​តារា​ចម្រៀង​ទាំង​៤ រួម​ជាមួយ​នឹង​​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ។ ​ជាពិសេស​ត្រូវ​ធ្វើ​យ៉ាង​ណា​​ឲ្យ​បទ​នេះ​ចេញ​មក​ឆ្លុះ​បញ្ចាំង​​ពី​ស្មារតី ​ក៏​ដូចជា​ផ្នត់គំនិត​​នៃ​ការ​ស្រលាញ់​គ្នា​ជា​ធ្លុង​មួយ​ដោយ​មិន​មាន​ការ​បែង​ចែក។​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

តោះ​! កុំ​បង្អង់​យូរ​ទស្សនា​វីដេអូ​ក្រៅ​ឆាក​​នៃ​ការ​ថត​​បទ​នេះ​ទាំង​អស់​គ្នា​៖ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​