កីឡាករ​ក្មេង​ល្អ​ពេញ​តារាង បារាំង​លេង​បាន​ត្រឹម​ស្មើ Luxembourg លេខ​១៣៦​

  • 2017-09-04 02:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារាំង​បាន​ធ្វើ​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក​កាល​ពី​យប់​មិញ បន្ទាប់​លេង​បាន​ត្រឹម​ស្មើ​ជា​មួយ​ប្រទេស​លេខរៀង​១៣៦​ពិភពលោក Luxembourg ០-០ ក្នុង​​ដី​ខ្លួន​ឯង នា​យុទ្ធនាការ​ជម្រុះ World Cup។

ក្រុម​​មាន់គក​​ ដែល​ទើប​តែ​ស៊ី​ហូឡង់ ៤-០ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​គ្រប់គ្រង​បាល់​កាល​ពី​យប់មិញ​ដល់​ទៅ​៧៦​% និង​មាន​ឱកាស​ស៊ុត​​៣៤​ជើង ប៉ុន្តែ​នៅ​តែ​មិនមាន​សំណាង​រក​បាន​គ្រាប់​ជ័យជម្នះ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គេ​មិន​អាច​​យក​ឈ្នះ Luxembourg បាន​ចាប់​តាំង​ពី​ឆ្នាំ​១៩១៤។

ទោះ​បាន​ត្រឹម​ស្មើ​ក្ដី​ បារាំង​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ពូល​ A មាន​១៧​ពិន្ទុ ឈរ​លើ​ស៊ុយអែត​​មាន​១៦​ពិន្ទុ និង​ហូឡង់​នៅ​លេខ​៣។ នៅ​តំបន់​អឺរ៉ុប​នៅ​សល់​តែ​២​ប្រកួត​ទៀត​ទេ នឹង​អាច​​រក​ឃើញ​ក្រុម​ទាំង​១៣​ឡើង​ទៅ​លេង​ Wold Cup ២០១៨ នៅ​ប្រទេស​រុស្សី​ហើយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ