Lemar ប្រាប់​ម្ចាស់​ក្លឹប​ថា​ចង់​លេង​ឲ្យ​ទាំង​ Arsenal និង​ Liverpool

  • 2017-09-06 02:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thomas Lemar មាន​បំណង​ទៅ​លេង​ឲ្យ​ Arsenal ឬ​ក៏​ Liverpool មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ចុង​ខែ​សីហា។​ នេះ​បើ​យោង​តាម​សម្ដី​លោក Vadim Vasilyev។

Thomas Lemar

ការ​ចេញ​មក​បកស្រាយ​របស់​ប្រធាន​ក្លឹប​រង Monaco បន្ទាប់​ពី​​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​បដិសេធ​ក្រុម​ Arsenal ហើយ​រើស​យក​ Liverpool ដោយ​សារ​មិន​ចង់​លេង​ពាន​ Europa League។ Vasilyev បន្ត​ថា​តាម​ពិត​ Lemar ចង់​ទៅ​ក្លឹប​ទាំង​ពីរ​ដូច​គ្នា​ប៉ុន្តែ​ដោយសារ​ Monaco ​លក់​កីឡាករ​ច្រើន​ពេក​ទើប​រូប​គេ​សម្រេច​ចិត្ត​មិន​ចាកចេញ។

យ៉ាងណា​ក៏ដោយ​អ្នក​ចាត់ការ​ Arsenal លោក Wenger អះអាង​ថា​ក្លឹប​នឹង​ដាក់​សំណើ​សុំ​ទិញ​ Lemar ម្ដង​ទៀត​នៅ​រដូវ​កាល​ក្រោយ​បន្ទាប់​ពី​ខកខាន​លើក​នេះ​បើ​ទោះ​ជា​ឲ្យ​ថ្លៃ​១០០​លាន​អឺរ៉ូ​ក្ដី។

Monaco បាន​លក់​កីឡាករ​សំខាន់ៗ​អស់​មួយ​ចំនួន​ធំ​ដូចជា​ Kylian Mbappe, Benjamin Mendy, Bernardo Silva និង​ Tiemoue Bakayoko ក្រោយ​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League៕

ចុចអាន៖

ប្រភព៖ Independent   ប្រែសម្រួល៖ វីរ៉ុត