Bakayoko កីឡាករ​ថ្មី​ Chelsea ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ក្រោយ​ចេញ​ពី​ហាត់​

  • 2017-09-22 02:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiemoue Bakayoko កីឡាករ​ចំណូល​ថ្មី​របស់​តោខៀវ Chelsea បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ម្សិលមិញ ក្រោយ​ចាកចេញ​ពី​កន្លែង​ហ្វឹកហាត់​នៅ​វេលា​ម៉ោង៤:៤០​​ល្ងាច​។

យ៉ាងណាមិញ តាម​ការ​បញ្ជាក់​ពី​ប៉ូលិស​កីឡាករ​បារាំង​រូប​នេះ​មិន​មាន​របួស​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ។ ចំពោះ​ព័ត៌មាន​ផ្សេង​ៗ​ទាក់ទង​នឹង​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ លោក Antonio Conte នឹង​ប្រាប់​នៅ​សន្និសីទកាសែត​នៅ​សុក្រ​នេះ។

Bakayoko បាន​បើក​រថយន្ត​ម៉ាក Mercedes G63 AMG SUV  តម្លៃ​១៥​ម៉ឺន​ដុល្លារ នៅ​ពេល​ដែល​គ្រោះថ្នាក់​៥​នាទី បន្ទាប់​ពី​គេ​ចាកចេញ​ពី​កន្លែង​ហ្វឹកហាត់​របស់ Chelsea ក្នុង​តំបន់ Surrey។ តាម​ការ​បញ្ជាក់​ពី​ប៉ូលិស​​នៅ​តំបន់ Surrey បាន​ឲ្យ​ដឹង​ថា៖ ពួក​គេ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ម៉ោង ៤:៤០​​ល្ងាច​ ដោយ​ឃើញ​ឡាន​មួយ​គ្រឿង​​បុក​ចូល​ព្រៃ ប៉ុន្តែ​អ្នក​បើកបរ​មិន​មាន​របួស​អ្វី​ខ្លាំងក្លា​ទេ។

Chelsea​ នឹង​ត្រៀម​ជួប Stoke City នៅ​ថ្ងៃ​សៅរ៍​នេះ​នៃ​ពាន Premier League ស្របពេល​ Bakayoko ត្រូវ​គេ​សន្និដ្ឋាន​ថា នឹង​អាច​ចូល​លេង​បាន​ធម្មតា៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម