សូម្បី​តែ Cara Delevingne ក៏​ធ្លាប់​ត្រូវ​ផលិតករ​រូប​នេះ​ធ្វើបាប​ដែរ​ដល់​ថ្នាក់​បង្ខំ​ឲ្យធ្វើ​រឿងនេះ​

  • 2017-10-12 02:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cara Delevingne គឺ​ជា​តារា​ចុង​ក្រោយ​បង្អស់​គិត​ត្រឹម​ពេល​នេះ​ដែល​បាន​ ចេញ​មុខ​បក​អាក្រាត​អំពើ​បៀតបៀន​ផ្លូវ​ភេទ​របស់​ផលិតករ​ Harvey Weinstein ដែល​ចង់​រួម​ភេទ​ជាមួយ​នាង​និង​នារី​ម្នាក់​ទៀត (Threesome)។

នាង​បាន​បង្ហោះ​សេចក្ដី​ថ្លែង​ការ​របស់​នាង​ នៅ​លើ​បណ្ដាញ​សង្គម Instagram ដែល​ទាក់​ទង​នឹង​ហេតុ​ការណ៍​កើត​ឡើង​។​ នាង​បាន​និយាយ​ថា​ ខណៈ​ពេល​នាង​កំពុង​ធ្វើ​ការ​ជាមួយ​លោក Weinstein ពេល​មួយ​បន្ទាប់​បាន​ជួប​ប្រជុំ​ជាមួយ​គ្នា លោក​បាន​តម្រូវ​ឲ្យ​នាង​តាម​លោក​ទៅ​បន្ទប់​ខ្លួន ដែល​ពេល​នោះ​មាន​មនុស្ស​ស្រី​ម្នាក់​នៅ​ទី​នោះ​រួច​ទៅ​ហើយ។

សារ​លើ​ Instagram ដែល​នាង​បាន​បង្ហោះ

បន្ទាប់​មក​ Weinstein ប្រាប់​ឲ្យ​នាង​និង​នារី​ម្នាក់​នោះ​ថើប​គ្នា ប៉ុន្ដែ​ Cara មិន​ចង់​ថើប​តាម​តម្រូវ​ការ​របស់​ Weinstein ហើយ​ព្យាយាម​រត់​គេច​ចេញ​ក្រៅ។ ពេល​នោះ​ផលិតករ​នោះ​ព្យាយាម​ថើប​មាត់​នាង​ខណៈ​ដែល​នាង​ព្យាយាម​រត​គេច​ទៅ​កាន់​ទ្វា​ចេញ។

តារា​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​និយាយ​ថា​ នាង​នៅ​តែ​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​នោះ​ ប៉ុន្ដែ​នាង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​វា​ចាប់​ពី​ពេល​នោះ​មក។ Cara បាន​សម្ដែង​២​រឿង​ឲ្យ​ក្រុម​ហ៊ុន Weinstein Company ដែល​ក្នុង​នោះ​មាន​រឿង​ដែល​ធ្វើ​ឲ្យ​នាង​ល្បី​ឈ្មោះ "Paper Towns” ឆ្នាំ ២០១៥ និង​រឿង​ថ្មី​ដែល​ទើប​នឹង​បញ្ចេញ "Tulip Fever”៕

ផលិតករ​ Harvel Weistein

អានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម