Telegram ត្រូវ​តុលាការ​រុស្ស៊ី​ពិន័យ​​អស់ ១៤ ០០០ ​ដុល្លារ​​​ ​ពេល​ដឹង​រឿង​​ហួស​ចិត្ត​!

  • 2017-10-17 11:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ពិន័យ​កម្មវិធី​ផ្ញើសារ​ Telegram ​ចំពោះ​ការ​មិន​ផ្តល់​សិទ្ធិ​ឱ្យ​សេវាកម្ម​សន្តិសុខ​របស់​ប្រទេស​​ដើម្បី​ចូល​មើល​ទិន្នន័​របស់​អ្នក​ប្រើប្រាស់​។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​ TASS ​រាយការណ៍​ថា​ តុលាការ​ក្រុង​ម៉ូស្គូ​បាន​ដាក់​ពិន័យ​ជា​ទឹក​ប្រាក់​ប្រហែល​ ១៤ ០០០ ​ដុល្លារ​ក្រោយ​ក្រុមហ៊ុន​ Telegram ​មិន​បាន​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ផ្នែក​អ៊ីនធិណិត​ពី​ទិន្នន័យ​អ្នក​ប្រើប្រាស់​ និង​ការ​ផ្ញើសារ​របស់​ពួកគេ​។

ស្ថាបនិក​កម្មវិធី​ដ៏​ពេញ​និយម​ Telegram ​វ័យ​ ៣៣ ​ឆ្នាំ​ជនជាតិ​រុស្ស៊ី​លោក​ Pavel Durov ​ដែល​បាន​និរទេស​ខ្លួន​ឯង​និយាយ​កាល​ពី​ខែ​កញ្ញា​ថា​៖ ទីភ្នាក់ងារ​សន្តិសុខ​ដ៏​សំខាន់​របស់​រុស្ស៊ី​ហៅ​កាត់​ថា​FSB បាន​ទាមទារ​ចូល​ដំណើរការ​ទិន្នន័យ​ក្នុង​កម្មវិធី​ Telegram។ បន្ទាប់​ពី​ក្រុមហ៊ុន​មិន​ផ្តល់​សិទ្ធិ​ឱ្យ​ចូល​ដំណើរ​ការ​ FSB ​ក៏​ដាក់​ពាក្យ​បណ្តឹង​ផ្លូវ​ការ​ ។

Durov ​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ VK ​ដែល​ជា​សមិទ្ធផល​បង្កើត​ឡើង​ដំបូង​ (២០០៦) ​បន្ទាប់​ពី​ Telegram ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​ទាមទារ​របស់​ FSB ​ពិត​ជា​មិន​អាច​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស​បាន​នោះ​ទេ​ ហើយ​ជា​ការ​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ​រុស្ស៊ី​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​នូវ​ការ​ឆ្លើយ​ឆ្លង​គ្នា​ជា​ឯកជន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុមហ៊ុន​ Telegram ​មាន​រយៈ​ ១០ ថ្ងៃ​ដើម្បី​ឡើង​ទៅ​តុលាការ​ឧទ្ធរណ៍​ហើយ​បើ​សិន​ជា​រឿង​ក្តី​ចាញ់​ក្រុមហ៊ុន​នឹង​ត្រូវ​បាន​ទុក​ឱកាស​ឱ្យ​ប្រគល់​សិទ្ធិ​ឱ្យ​ FSB ​ដើម្បី​ដោះ​កូដ​មុន​ពេល​កម្មវិធី​ Telegram ​អាច​នឹង​ត្រូវ​បាន​បិទ​ក្នុង​ប្រទេស​រុស្ស៊ី​ដាច់​ខាត​។

កម្មវិធី​ផ្ញើសារ​ភ្លាមៗ​ដោយ​មិន​គិត​ថ្លៃ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ផ្ញើសារ​ រូបថត ​និង​វីឌីអូ​ក្នុង​ក្រុម​រហូត​ដល់​ ៥ ០០០ ​នាក់​មាន​អ្នក​ប្រើប្រាស់​ប្រហែល​ ១០០ ​លាន​នាក់​ហើយ​ចាប់​តាំង​ពី​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៣ ​មក​៕

ចុច​អាន​បន្ត​៖

ប្រភព៖ Phys   ប្រែសម្រួល៖ សិរីបុទ្រ