ទិដ្ឋភាព​​​ក្នុង​ពិធី​បំបួស​​ប្អូន​​ប្រុស​ពៅ​​របស់​ Boy Pakorn ព្រឹកមិញ

  • 2017-10-28 05:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតប្អូន​ប្រុស​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ Boy Pakorn លោក​ Pat Chatborirak បាន​សម្រេច​បំណង​របស់​ខ្លួន​ដែល​ប៉ង​ ចង់​បួស​សង​គុណ​អ្នក​មាន​គុណ​បាន​ហើយ។

ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ន័យ​បំផុត​សម្រាប់​គ្រួសារតារា​សម្ដែង​ Boy Pakorn ខណៈប្អូន​ប្រុស​របស់​លោក​ ដែល​ជា​កូន​ប្រុស​ពៅ​ក្នុង​គ្រួសារ​ បាន​បួស​បំពេញ​កាតព្វកិច្ច​ជា​កូន​កតញ្ញូ​ បួស​សង​គុណ​អ្នក​ម្ដាយ​ ក៏​ដូចជាក្នុង​បំណង​យល់​ដឹង​ផ្លូវ​ធម៌​ឲ្យ​បាន​ច្រើន និង​ដើម្បី​ថ្វាយ​ការ​គោរព​ព្រះវិញ្ញាណក្ខន្ធ​របស់​អតីត​ព្រះ​មហាក្សត្រ​ថៃ​ ព្រះចៅ​ភូមិបុល អាឌុលយ៉ាដេត​ផង។

ពិធី​បំបួស​នេះ​ ប្រព្រឹត្តិ​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែ​តុលា ឆ្នាំ ២០១៧​នេះ ក្នុង​វត្ត​ Pathum Wanaram ស្ថិត​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ ដោយ​មាន​ការ​ចូលរួម​ពី​មិត្ត​ភក្តិ​ សាច់​ញាតិ​ជាច្រើន ៕

ទស្សនា​រូបភាព​ខាង​ក្រោម៖

ចុចអាន៖ ក្រោយ​រៀប​ចប់ ប្អូន​ប្រុស​ពៅ​របស់​ Boy សម្រេច​ចិត្ត​បួស​ជា​សង្ឃ ព្រោះ​​បំណង​​ធំ​១

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី