ភ្ញាក់ផ្អើល ពេល​ឃើញ​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ​លាក់​ខ្លួន​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា

  • 2017-11-01 08:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ផ្ដល់​ជាទី​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​ជិត​ផុត​ពូជ​នៅ​កម្ពុជា ដូចជា ដំរី ទន្សោង ខ្ទីង ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង​ជា​ដើម ដែន​ជម្រក​សត្វ​សត្វ​ព្រៃ​កែវសីមា ក៏​ជា​តំបន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត​ សូម្បី​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ធំ​ក៏​ប្រហែល​មិន​ធ្លាប់​ស្គាល់​ផង។ នេះ​បើ​តាម​គេហទំព័រ​របស់​អង្គការ​អភិរក្ស​សត្វព្រៃ (WCS)។

ដែន​ជម្រក​សត្វព្រៃ​កែវសីមា ជា​ទីឋាន​ដ៏​សុខដុមរមនា​សម្រាប់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​រស់​នៅ មិន​ត្រឹម​ប៉ុណ្ណោះ​ធម្មជាតិ​ក៏​បាន​បង្កើត​ឲ្យ​មាន​ទស្សនីយភាព​គួរ​ជាទី​គយគន់​ដូចជា​ ផ្កាព្រៃ​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត វាល​ស្មៅ​ខៀវ​ខ្ចី ដាច់​កន្ទុយ​ភ្នែក និង​រុក្ខជាតិ​តូច​ធំ​នានា កម្រ​មាន​មនុស្ស​ទៅ​ដល់។

ដូច្នេះ​សូម​ប្រិយមិត្ត​ទស្សនា​សម្រស់​ធម្មជាតិ​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ដូច​ខាង​ក្រោម​នេះ៖​​

ចុចអាន៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ WCS