បញ្ហា​ចម្លែក​មួយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ iOS 11.1 ​មិន​អាច​សរសេរ​អក្សរ "i” បាន

  • 2017-11-07 04:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​អ្នក​ដែល​បាន​អាប់ដេត​ទៅ​កាន់​ iOS 11.1 កំពុង​ជួប​ប្រទះ​បញ្ហា​ចម្លែក​មួយ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​សរសេរ​អក្សរ​ "i” បាន​។

នៅ​ពេល​វាយ​អក្សរ​ "i” វា​នឹង​បង្ហាញ​ចេញ​​អក្សរ​ "A” រួម​ជា​មួយ​នឹង​ប្រអប់​សញ្ញា​សួរ​ដូច​បង្ហាញ​តាម​រូបភាព​ខាង​ក្រោម។

​​​តាម​ការ​លើក​ឡើង​របស់​វិបសាយ​ Emojipedia បង្ហាញ​ថា​បញ្ហា​នេះ​ទំនង​ជា​កើត​ឡើង​ដោយ​សារ​ Bug ក្នុង​ Software Autocorrect លើ​ iOS 11.1។ Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ឡើយ​អំពី​បញ្ហា​នេះ​ ប៉ុន្តែ​បាន​បង្ហាញ​ដំណោះ​ស្រាយ​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​ប្រើ​ប្រាស់។

ដំណោះ​ស្រាយ​នោះ​គឺ​ចូល​ទៅ​កាន់​ Settings → General → Keyboard → Text Replacement រួច​ចុច​សញ្ញា​ +។ នៅ​ត្រង់​ Phrase សរសេរ​អក្សរ​ I ធំ ចំណែក​នៅ​ Shortcut សរសេរ​អក្សរ​ i តូច​ នោះ​ជា​ការ​ស្រេច៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង