គូស្នេហ៍តារាថៃប្រកាសដំណឹងរៀបការ​ឆាប់ៗនេះ ក្រោយ​ស្រឡាញ់គ្នា​រាប់​ឆ្នាំ

  • 2017-12-01 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​មួយ​ចំនួន​ទាក់ទង​ស្រឡាញ់​គ្នា​អស់​រយៈ​ពេល​ជា​យូរ​ ប៉ុន្តែ​មិន​ឮសូរ​ដំណឹង​រៀប​ការ​សោះ​ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​ចង់​ដឹង​យ៉ាង​អន្ទះសា​ រង់​ចាំ​ព័ត៌មាន​ល្អ​ពី​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន។

ទី​បំផុត​ ពេលនេះ​ដំណឹង​ល្អ​បាន​មក​ដល់​ហើយ​ គឺ​តារា​ប្រុស​ស្រី​ថៃ​ ដែល​ត្រូវ​ជា​គូស្នេហ៍​នឹង​គ្នា​រាប់​ឆ្នាំ​នេះ​ បាន​សម្រេច​ចិត្ត​កាន់​ដៃ​គ្នា​ចូល​រោង​មង្គល​ជ័យ​ហើយ​ នៅ​ឆ្នាំ​ក្រោយ៕ អ្នក​ទាំង​នោះ​រួម​មាន៖

១. តារា​សម្ដែង​ Boy Peachmaker និង​ Jeab Pijittra

គូស្នេហ៍​១​នេះ​ បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ជាយូរ ប៉ុន្តែ​ពួកគេ​មិន​ដែល​បង្ហើប​ពី​គម្រោង​រៀបការ​ម្ដង​ណា​ឡើយ។ ទើប​តែ​ពេល​នេះ​ ដំណឹង​ល្អ​ដែល​អ្នក​គាំទ្រ​ចង់​ឮ​នោះ​ គឺ​ Boy និង​ Jeab នឹង​រៀបការ​ជាមួយ​គ្នា​ នៅ​ចុង​ឆ្នាំ​ក្រោយ​នេះ​ហើយ។

២. តារា​សម្ដែង​ Gun Guntathavorn និង Ploy

មិន​ខុស​ពី​ Boy និង​ Jeab ទេ​ សម្រាប់​តារា​ប្រុស​ស្រី​គូ​នេះ​វិញ​ ក៏​មាន​គម្រោង​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួួ​គ្នា​នៅ​ចុង​ឆ្នាំ​ ២០១៨ ​ដែរ។

៣. Dj Push និង​តារា​ស្រី Jooy Warattaya

ថ្វី​ត្បិត​ខាង​ស្រី​មាន​អាយុ​ច្រើន​ជាង​ខាង​ប្រុស​ ប៉ុន្តែ​ពួកគេ​ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ​ណាស់​ ព្រម​ទាំង​ លេច​ដំណឹង​ថា​គូស្នេហ៍​នេះ​នឹង​រៀបការ​ជាមួយ​គ្នា​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨។ ជាងនេះ​ទៅ​ទៀត​ អ្នក​ទាំង​ ២​ បាន​រៀប​គម្រោង​ជា​ស្រេច​ ថា​នឹង​យក​បុត្រ​ ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ក្រោយ​រៀបការ។

៤. លោក​ M OIC និង​តារា​សម្ដែង Sara Legge

និយាយ​ពី​គូស្នេហា​១​នេះ​វិញ​ បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​ អស់​រយៈ​ពេល​ ១៣​ឆ្នាំ​ទៅ​ហើយ​ ប៉ុន្តែ​រំលង​ពី ១​ឆ្នាំ ទៅ ១​ឆ្នាំ ​ពួកគេ​មិន​បង្ហើប​ពី​គម្រោង​ចូលរោង​ការ​សោះ។ ប៉ុន្តែ​ថ្មីៗ​នេះ​ មិត្ត​ប្រុស​បណ្ដូល​ចិត្ត​របស់​ Sara បាន​សុំ​នាង​រៀបការ​ នៅ​ខេត្ត​ឈៀងម៉ៃ ដូចនេះ​ពួកគេ​ក៏​នឹង​មាន​គម្រោង​រៀបការ​នៅ​ឆ្នាំ​ក្រោយ​ដែរ៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី