បុរស​ដែល​គេ​ធ្លាប់​បណ្តេញ​ពីសា​លា​នៅ​អាយុ ១៤ ឆ្នាំ ពេលនេះ​មាន​ក្រុមហ៊ុន​បី​នៅក្នុង​ដៃ

  • 2017-12-16 03:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​ម្នាក់​នៅ​ទីក្រុង​មែន​ឆេ​ស្ទ័​រ (Manchester) ប្រទេស​អង់គ្លេស ដែល​ត្រូវគេ​បណ្តេញ​ចេញពី​សាលា កាលពី​នៅ​អាយុ ១៤ ឆ្នាំ ពេលនេះ​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ដល់​ទៅ​បី ដែលមាន​តម្លៃ​សរុប​ជាង ២៦,៧ លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ដល់​ទៅ ១៣៥ នាក់​។

​លោក អាដាម ឌា​រីង (Adam Deering) ដែល​ពេលនេះ​មាន​វ័យ ៣៦​ឆ្នាំ​។ លោក​ត្រូវបាន​គេ​បណ្តេញ ចេញពី​សាលារៀន​ដែលមាន​សុទ្ធតែ​សិស្ស​ប្រុសៗ បន្ទាប់ពី​គាត់​បានធ្វើឱ្យ​រថយន្ត​មួយគ្រឿង​រង​ការខូចខាត​។​ ​ ក្រោយមក​គាត់​បាន​ចូល​បម្រើកងទ័ព​រយៈពេល​បី ឆ្នាំ​។ ក្រោយពី​លាឈប់​ពី​កងទ័ព ជីវិត​របស់គាត់ ក៏​ចាប់ផ្តើម ប៉ោឡែ ប៉ុន្តែ​ដោយសារ​មាន​ជំនួយ​ពី​អ្នកជិតខាង​ចិត្ត​ម្នាក់​ដែល​បាន​ជួយ​រក​ការងារ​ឱ្យ​គាត់​ធ្វើ ផ្នែក​លក់​លោក អាដាម ឌា​រីង បានប្រែក្លាយ​ពី​យុវវ័យ​ដែលមាន​បញ្ហា​ទៅជា​អ្នកជំនួញ​ដ៏​ជោគជ័យ ដោយ​គាត់​បានចាប់ផ្តើម​បើក​ក្រុមហ៊ុន​មួយ​ផ្ទាល់ខ្លួន​នៅ​អាយុ​ទើបតែ ២១ ឆ្នាំ​។

​ដោយសារ​ក្រុមហ៊ុន​ទី​១ ដំណើរ​ការល្អ និង​ទទួលបាន​ប្រាក់ចំណេញ​ច្រើន គាត់​ក៏បាន​បង្កើត​ក្រុមហ៊ុន​ទី​២ និង​ទី​៣ ជា​បន្តបន្ទាប់​រហូតមក​ទល់​បច្ចុប្បន្ន​៕

ចុចអាន៖

ប្រភព ៖ rasmeinews

អត្ថបទពេញនិយម