រឿងសំខាន់ៗកើតឡើង កាលសប្តាហ៍មុន

  • 2018-02-05 08:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១.អគារ​ខ្មោច​៤២​ជាន់​រស់​ឡើង​វិញ

អគារ​ខ្មោច Golden Tower ​៤២​ជាន់ នឹង​ចេញ​រូប​រាង​មុន​ឆ្នាំ​២០២០​ខាង​មុខ​។​ សំណង់​អគារ Golden Tower ​៤២​ជាន់ នេះ​គឺជា​សំណង់​អគារ​ដែល​ជាប់​គាំង​សាង​សង់​ យូរ​ជាង​គេ​នៅ​កម្ពុជា​ ក្រោយ​ម្ចាស់​គម្រោង​ជួប​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​កាល​ពី២០០៨​។

ម្ចាស់​គម្រោង​ក្រុមហ៊ុន YON WOO បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មករា ឆ្នាំ២០១៨ ​ថា​នឹង​បន្ថែម​ទុន ១៥០​លាន​ដុល្លារ​លើ​ដើម្បី​ឲ្យ​អគារ​មួយ​នេះ​ចេញ​រូបរាង​នៅ​មុន​ឆ្នាំ​២០២០។ បច្ចុប្បន្ន​អគារ​បាន​សាង​សង់​ដល់​ជាន់​ទី​ ២៨ ​ដែល​បាន​ចាយ​ទុន​ប្រមាណ​ជា ១០០​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ ២០១៨ គ្រោង​នឹង​សម្រេច​ឲ្យ​បាន​រហូត​ដល់​​ជាន់​ទី​៣៦​។

ព័ត៌មាន​លម្អិត អគារខ្មោចរស់ឡើងវិញ មានផលប្រយោជន៍អី្វសម្រាប់អ្នកភ្នំពេញឬអត់?

២.សមិតិផល​ធំៗ​ដែល​កម្ពុជា​នឹង​មាន​

  • ផ្លូវ​រថភ្លើង​លើ​អាកាស ដែល​គ្មាន​អ្នក​បើក ពី​ភ្នំពេញ​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ព្រែកព្នៅ ​ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ។

  • គម្រោង​សាងសង់​រថភ្លើង​លើ​អាកាស​ស្វ័យ​ប្រវត្តិ (AGT) ចំនួន ៤​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ

  • ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ នៅ​ខេត្ត​កោះកុង​៖ ព្រលាន​យន្តហោះ​អន្តរជាតិ​តម្លៃ ៣៥០​លានដុល្លា​កំពុង​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ដើម្បី​រៀបចំ​ការដ្ឋាន​សាង​សង់​។

  • ផ្លូវ​ហាយ​វ៉េ​ត្រី​ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ គ្រោង​ត​ភ្ជាប់​មក​កម្ពុជា៖ ឥណ្ឌា​គ្រោង​នឹង​ត​ភ្ជាប់​ផ្លូវ​ហាយ​វ៉េ​ត្រី​ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ​មក​កម្ពុជា។

  • រថភ្លើង៣គ្រឿង កប៉ាល់២គ្រឿង ដឹក​មក​ដល់​កម្ពុជា​មុន​ចូល​ឆ្នាំ​ខ្មែរ

  • ស្ពាន​អាកាស​ថ្មើរ​ជើង៖ ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី នៅ​រង្វង់​មូល​នាងគង្ហីង​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រេច​ការ​សាងសង់​បាន ៥០%

ព័ត៌មាន​លម្អិត ញញឹមបិទមាត់មិនជិតទៀតហើយ! អាចមានរថភ្លើងលើអាកាសពីភ្នំពេញ ទៅព្រែកព្នៅ

ព័ត៌មាន​លម្អិត ល្អខ្លាំង! កម្ពុជានឹងមានព្រលានយន្តហោះថ្មីចែស៣កន្លែង និងផ្លូវហាយវ៉េឆ្លងប្រទេស

ព័ត៌មាន​លម្អិត តែប៉ុណ្ណេះជិះខ្ជិលបាត់! រថភ្លើង៣គ្រឿង កប៉ាល់២គ្រឿង ដឹកមកដល់កម្ពុជាមុនចូលឆ្នាំ

ព័ត៌មាន​លម្អិត ជិតបានឆ្លងហើយ! ស្ពានអាកាសថ្មើរជើងថ្មីនៅភ្នំពេញ មានលក្ខណៈពិសេសមិនធម្មតា

៣.កម្ពុជា​ប្រារព្ធ​បុណ្យ​សាសនា​ធំ​នៅ​ឧត្តុង្គ

​​​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​បុណ្យ​សាសនា​ព្រះពុទ្ធ​មាឃបូជា​​នៅ​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។គេ​ប្រារព្ធ​ធ្វើ​បុណ្យ​បែប​សាសនា​​ធំ​នេះ​គឺ​ដើម្បី ទី​១ ការ​​រំឭក​នឹក​ដល់​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​ទ្រង់​ដាក់​អាយុ​សង្ខារ។ ទី​២​ ​ថ្ងៃ​រំលឹក​ទៅ​ដល់​ពេល​ដែល​ព្រះពុទ្ធ​អង្គ​សម្ដែង​​ឱវាទ​បាតិមោក្ខ​​ និង​ទី​៣​ដើម្បី​ប្រារព្ធ​នូវ​ការ​ធ្វើ​ចតុរង្គសន្និបាត​ប្រកបដោយ​អង្គ​បួន​របស់​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ។

ព័ត៌មាន​លម្អិត ទិដ្ឋភាព​ ព្រះ​សង្ឃ​ និង​បរិស័ទ​ធ្វើ​ពិធី​បូជា​មាឃបូជា​​ព្រឹក​មិញ​

អត្ថបទ៖ លន ហ្សាឌីណា