កូនផោមច្រើន ជាមុខសញ្ញាអ្វីទៅ?
- 2018-04-01 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនផោមច្រើន ជាមុខសញ្ញាអ្វីទៅ?
ចន្លោះមិនឃើញ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាមួយចំនួនដែលអាចប្រាប់អ្នកតាមរយៈការផោមរបស់កូន។ តើមានអ្វីខ្លះទៅ?
១) នៅពេលដែលកូនផោមច្រើន ហើយមិនមានក្លិន មានន័យថា កូនឃ្លានខ្លាំងហើយ។ ដូចនេះ អ្នកគួរតែឲ្យកូនបៅបានហើយ។
២) នៅពេលដែលកូនប៊ឺតខ្យល់ច្រើនចូលក្នុងពោះ ក៏អាចធ្វើឲ្យគេផោមច្រើនដែរ។ ដូចនេះ ក្រោយពេលដែលកូនបៅអស់ អ្នកគួរតែដកដបចេញពីមាត់របស់កូន ដោយមិនគួរបន្តឲ្យគេបៅលេងនោះទេ។
៣) នៅពេលដែលកូនបៅច្រើនហួសកំណត់ កូននឹងអាចផោមច្រើនដូចគ្នា។ ដូចនេះ អ្នកគួរតែកំណត់បរិមាណឲ្យត្រូវ ទើបមិនប៉ះពាល់ដល់សុខភាពរបស់កូន។
៤) នៅពេលដែលកូនផោមច្រើន ហើយបញ្ចេញក្លិនស្អុយ អ្នកគួរតែប្រយ័ត្នពីចំណីអាហាររបស់គេ ព្រោះនៅពេលដែលកូនញ៉ាំខុសអាហារ ក៏អាចធ្វើឲ្យគេផោមច្រើនដែរ៕
ចុចអាន៖