វិឡា​​កណ្ដាល​ក្រុង តម្លៃ​ជិត​១​លាន​ដុល្លារ ​ទើប​បើក​​ផ្លូវ​ការ​​សោះ លក់​ជិត​អស់​ទៅ​ហើយ​

  • 2018-09-21 07:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​លំនៅឋាន​ដំបូងៗ​មាន​ទឹកមុខ​រំភើប​រីករាយ ក្រោយ​បាន​ចូល​មក​រស់នៅ​ក្នុង​ផ្ទះ​វិឡា​របស់​គម្រោង Residence90 (R90) ស្ថិតនៅ​ផ្នែក​ខាងជើង​ក្នុង​ទីក្រុង Phnom Penh City Center (PPCC) ដែល​ទើប​​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ពេល​ថ្មីៗ​នេះ។ ក្នុង​នោះ ក្រុមហ៊ុន​បាន​ប្រកាស​ថា ​វិឡា​​​ដែល​មាន​​​​​តម្លៃ​​ពី​ ៦០​ ទៅ​ ៧០​ ម៉ឺន​ដុល្លាររ​នេះ​​បាន​លក់​ជិត​អស់​ទៅ​ហើយ។

លោកស្រី Michelle Lau នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PPCC បាន​ឲ្យ​ដឹង​ថា ផ្ទះ​វិឡា​ចំនួន​ ៨៧ ខ្នង​នេះ​ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ ​ផ្ដល់​នូវ​​ផាសុកភាព និង​សេវា​​ការពារ​សន្តិសុខ​យ៉ាង​ម៉ត់ចត់​ រួម​ជា​មួយ​ទេសភាព​ស្អាត ទីធ្លា​ធំ​ទូលាយ អាង​ហែល​ទឹក និង​ក្លឹប​ហាត់ប្រាណ​​ទៀ​ត​ផង​។

លោកស្រី បន្ថែម​ថា​៖ "យើង​ខ្ញុំ​មាន​កិតិ្ត​យស​ណាស់ ដែល​បាន​ស្វាគមន៍​ម្ចាស់​លំនៅឋាន​ដំ​បូ​ងៗ​របស់​គ​ម្រោង R90 មក​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​សុវត្ថិភាព និង​មាន​ពណ៌​បៃតង ដែល​ក្រុមហ៊ុន​យើង​ខ្ញុំ​បាន​កសាង​ឡើង។ នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ពិសេស​ពិតៗ ដែល​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ហើយ​ជា​គម្រោង​មួយ​ផ្នែក​របស់ PPCC ដែល​បន្ត​លូតលាស់​ឥត​ឈប់​ឈរ។ ដូច្នេះ​ចំពោះ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍ ខ្ញុំ​សូម​ជំរុញ​ឲ្យ​រួសរាន់​ក្នុង​ការ​ទាក់ទង​មកកាន់​​យើង​ខ្ញុំ"។

ផ្ទះ​វិឡា​ទាំង​នេះ​ស្ថិតនៅ​ជិត​គម្រោ​ង Eden Garden ដែល​ជា​ទីតាំង​កម្សាន្ត​ដ៏​ពេញ​និយម​របស់ ​Phnom Penh City Center ដោយ​មាន​ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ទំនិញ រោង​ភាព​យ​ន្ត និង​ក្លឹប​រាត្រី​​ ដែល​​​ធ្វើ​ឲ្យ​ជីវិត​ម្ចាស់​លំនៅឋាន​កាន់​តែ​​រីករាយ និង​ងាយស្រួល​​ថែម​មួយ​កម្រិត​ទៀត។

ទន្ទឹម​នឹង​នេះ សាលា Singapore Cambodia International Academy (SCIA) ក៏​កំពុង​ដំណើរ​ការ​ក្នុង​គម្រោង​នេះ​ដែរ ដូច្នេះ​អ្នក​មិន​បាច់​បារម្ភ​ទៀត​ឡើយ ក្នុង​ការ​​ផ្ដល់​នូវ​ការ​អប់រំ​ដែល​មាន​គុណភាព​​តាម​ស្តង់ដារ​​អន្តរជាតិ​ដល់​កូនៗ។

វិឡា​ទាំង​អស់​សុទ្ធ​តែ​​បំពាក់​ដោយ​បច្ចេកវិទ្យា​ពេញលេញ ដើម្បី​ធានា​ថា ការ​រស់នៅ​បែប​ឌីជីថល របស់​ប្រជា​ជន​​ខ្មែរ​​ចាក​ផុត​ពី​បញ្ហា​តានតឹង​តប់​ប្រមល់។ ក្រៅពី​នេះ ផ្ទះ​វិឡា ក៏​មាន​បំពាក់​នូវ​គ្រឿង​សុវត្ថិភាព​ឈានមុខ​គេ រាប់បញ្ចូល​ទាំង​មុខងារ​ស្គែ​ន​ម្រាម​ដៃ កាមេរ៉ា​សុវត្ថិភាព និង​វីដេអូ​ឆ្លើយឆ្លង (Video intercoms។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​កាន់​​​៖ ០៧៨ ៨៨៨ ៨២៩/ ០៦៩ ៥០១ ៦១៦/០៧៧ ៦៧៨

អត្ថបទ៖ សុខណា