ឆ្លងតគ្នាក្នុងសហគមន៍ រហូតតម្រូវឲ្យបិទរោងកុន នៅខេត្តព្រះសីហនុ
- 2021-02-24 09:53:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លងតគ្នាក្នុងសហគមន៍ រហូតតម្រូវឲ្យបិទរោងកុន នៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈសម្រេចបិទរោងកុនក្នុងខេត្តព្រះសីហនុ ចំនួន២សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែមានការឆ្លងបន្តគ្នាក្នុងសហគមន៍ ដែលមានជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងខេត្តព្រះសីហនុ បានរកឃើញស្ត្រីជនជាតិចិន២នាក់ ដែលទើបមកពីភ្នំពេញ ឆ្លងជំងឺកូវីដ១៩ ដែលពួកគាត់បានចូលសម្រាកក្នុងសណ្ឋាគារ២ក្នុងខេត្ត ហេតុដោយនេះជាករណីឆ្លងក្នុងសហគមន៍ ក្រសួងវប្បធម៌ និងនិងវិចិត្យសិល្បៈបានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ននូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារៈមន្ទីក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រយៈពេល២សប្តាហ៍ ៕