រំភើបណាស់! លោកជំទាវឧកញ៉ា នឹម វណ្ណៈ ទទួលធានាចិញ្ចឹមព្រឹទ្ធាចារ្យ គង់ណៃ រយៈពេល៥ឆ្នាំ

  • 2021-04-05 08:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមផេកផ្លូវការសិល្បករកម្ពុជាបានឱ្យដឹងថានៅរសៀលថ្ងៃទី៥ មេសានេះ លោកជំទាវឧញ៉ា នឹម វណ្ណៈ ដែលត្រូវជាកូនបង្ហើតរបស់ជំទាវ ហ៊ុន ស៊ីណាត បានទទួលធានាចិញ្ចឹមលោកព្រឹទ្ធាចារ្យ គង់ ណៃ រយៈពេល៥ឆ្នាំពេញតែម្ដង។

ដោយមើលឃើញពីវីរៈភាពតស៊ូស្រលាញ់ថែរក្សាសិល្បវប្បធម៌ខ្មែរអស់រយៈពេលជិត៨០ឆ្នាំមកនេះ របស់លោកតា គង់ ណៃ ទើបធ្វើឱ្យលោកជំទាវមានក្ដីអាណិតស្រលាញ់ និងស្ញើចសរសើរអំពីទឹកចិត្ត របស់លោកតា ក៏សម្រេចចិត្តធានាចិញ្ចឹមព្រឹទ្ធាចារ្យ គង់ណៃ រយៈពេល៥ឆ្នាំពេញ នឹងជូនទឹកប្រាប់ចំនួន 875$។

អំណោយដ៏ធំធេងរបស់លោកជំទាវឧញ៉ា នឹម វណ្ណៈ ផ្ដល់ជូនលោកតា គង់ណៃ មានដូចជា រៀងរាល់ខែ ក្នុងរយៈពេល៥ឆ្នាំទទួលបាន ទឹកប្រាក់ចំនួន៥០០,០០០៛ អង្ករ៥០គីឡូ ត្រីខមួយយួ ទឹកសៀអៀវមួយ យួ៕

អត្ថបទ៖ Pav SreyPich