មិនត្រឹមតែមានសម្រស់ស្អាត កញ្ញា Kay No ក៍ជាអ្នកផលិតវីដេអូខ្លីៗ និង ចូលចិត្តលេងស្ទាយប្លែកៗ!

  • 2023-10-02 06:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ កញ្ញា Kay No ដែលជាតារាហ្វេសប៊ុកមួយរូបមានសម្រស់ស្អាតខ្លាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមនានា ដូចជា TikTok, Facebook និង Instagram តាមរយៈការផលិតវីដេអូខ្លីៗ និងកាេលេងស្ទាយប្លែកៗ។

កញ្ញា Kay No តែងតែផលិតនៅវីដេអូអប់រំ កប្លែងៗ ជាច្រើនហើយទទួលបានការគាំទ្រយ៉ាងច្រើន ពីអ្នកលេង TikTok ក៍ដូចជា Facebook ។

កញ្ញា Kay No ថ្លែងប្រាប់បានឲ្យដឹងថា ការមកធ្វើមាតិកាអប់រំ កប្លែងៗ ចែករំលែកលើបណ្តាញសង្គម គឺជាចំណង់ចំណូលចិត្តរបស់កញ្ញា ជាពិសេសកញ្ញាចង់ផ្ងើសារទៅកាន់បងប្អូនដែល ត្រូវរឹងមុំា និងបន្តដំណើរឆ្ពោះទៅមុខបន្តទៀត។

ក្រឡេកមកមើលជីវិតពិតក្រៅពីការសម្ដែងរបស់កញ្ញា Kay No បានបង្ហាញពីស្ទាយហ្វេស្សិនប្លែកៗខាងក្រៅរឿងយ៉ាងគួរឱ្យចាប់អារម្មណ៍។ ស្ទាយរបស់ Kay No មានច្រើនប្លែកៗខុសគ្នា ទាំងសម្លៀកបំពាក់បែប Fashion ទាន់សម័យ ការលេងទឹកមុខស៊ិចស៊ី រួមទាំងការតែងខ្លួនបែប Cute Cute គួរឱ្យស្រលាញ់ និងបែបយុវវ័យសម័យថ្មីដ៏ទាក់ទាញផងដែរ។

គួររំលឹកផងដែរ កញ្ញា Kay No តែងតែចូលរួមការងារសប្បុរសធម៌ជាច្រើននៅក្នុងសង្គមដូចជា ជួយឧបត្តម្ភជូនដល់ អ្នកខ្វះខាត កុមារកំព្រារ មន្ទីពេទ្យ សាលារៀន ជនពិការ និង ប្រជាជនដែលខ្សត់ខ្សោយ -ល- ៕