Pedri នឹងត្រលប់មកជួយ Barca វិញក្នុងពេលឆាប់ៗ
- 2024-04-02 14:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pedri នឹងត្រលប់មកជួយ Barca វិញក្នុងពេលឆាប់ៗ
ចន្លោះមិនឃើញ
ខ្សែបម្រើ Pedri នឹងត្រលប់មកជួយក្លឹប Barcelona វិញក្នុងពេលឆាប់ៗ ក្រោយជាសះស្បើយពីរបួសបញ្ហាសរសៃសាច់ដុំភ្លៅស្ដាំ។ នេះបើតាមការលើកឡើងរបស់កីឡាករផ្ទាល់ក្នុងថ្ងៃនេះ។
Pedri បាននិយាយទៅកាន់សារព័ត៌មានថា៖" សម្រាប់ថ្ងៃដែលខ្ញុំនឹងត្រលប់មកវិញឲ្យច្បាស់លាស់នោះគឺមិនទាន់ដឹងទេ គ្រាន់តែថាឥឡូវនេះអ្វីៗគឺល្អប្រសើរឡើងវិញហើយ "។
កីឡាករនេះបន្តថា៖" ខ្ញុំសង្ឃឹមថានឹងត្រលប់មកវិញឆាប់ៗ។ ផ្លូវចិត្តរបស់ខ្ញុំនៅក្នុងពេលនេះគឺល្អមែនទែន។ ខ្ញុំជាសះស្បើយហើយ អញ្ចឹងហើយខ្ញុំគិតចង់ត្រលប់មកវិញ "។
Pedri មានបញ្ហារបួសនេះដោយខ្លួនឯង កាលពីដើមខែមីនា ឆ្នាំ២០២៤កន្លងទៅនេះក្នុងប្រកួតរវាង Barca នឹង Athletic ដោយគេនឹងអាចត្រលប់មកវិញនៅក្បែរពាក់កណ្ដាលខែមេសា ឆ្នាំ២០២៤នេះ៕