TEDx Phnom Penh បំផុសគំនិត ជំរុញទឹកចិត្ត និងភាពច្នៃប្រឌិតខ្ពស់របស់កម្ពុជា

  • 2024-04-08 04:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២៤- TEDx Phnom Penh ដែល​ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ​ បាន​ប្រព្រឹត្តិធ្វើឡើង​ដោយ​ជោគជ័យ​ ដែលមានអ្នកចូលរួម​យ៉ាង​ច្រើន​ដូចការំពឹងទុក នៅ​រោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ជាមួយ​នឹងអ្នកចូលរួមប្រមាណ ៥០០នាក់ ព្រឹត្តិការណ៍​នេះ​បាន​ផ្តល់​នូវ​ការបណ្តុះគំនិត ចែករំលែកទស្សនៈ និង​ការតភ្ជាប់គ្នា​ដ៏មានអត្ថន័យ។

ក្រោម​ប្រធានបទ៖ «អនាគត​ប្រកបដោយចីរភាព» ព្រឹត្តិការណ៍ TEDx Phnom Penh បាន​​នាំយកអ្វីដែលថ្មី​ជាមួយបទ​ពិសោធន៍​នៃការចូលរួម​ពីសំណាក់​វាគ្មិន និងដៃគូ ដែលមកពី​វិស័យផ្សេងៗគ្នា ដើម្បី​រួមគ្នា​ប្តេជ្ញា​ជំរុញ​ការផ្លាស់ប្តូរដោយវិជ្ជមាន​ និង​លើកកម្ពស់​កម្ពុជា នៅលើ​ឆាកសាកលលោក។ កិច្ចពិភាក្សានេះ បាន​លើកឡើងពីដំណោះស្រាយ​ចំពោះ​ចីរភាព​បរិស្ថាន នូវ​ការលូកចូលទៅដល់​ចំណុចប្រសព្វ​នៃ​ផលប៉ះពាល់​បច្ចេកវិទ្យា និងសង្គម​ ក៏ដូចជា​បាន​បង្ហាញ​នូវសក្តានុពល​មិនធម្មតា និង​ភាពច្នៃប្រឌិត​របស់​ប្រជាជនកម្ពុជា។

លោក Moran Hadad សហស្ថាបនិក TEDx Phnom Penh បាននិយាយថា៖ «យើងមានក្តីរំភើប​ដោយ​ការ​ឆ្លើយតប​យ៉ាងច្រើនក្រៃលែង ចំពោះ TEDx Phnom Penh និង​ផលប៉ះពាល់​ដែល​វាមាន​នៅ​សហគមន៍របស់យើង។ ដោយ​ការ​នាំយក​មក​រួមគ្នា​នូវអ្នកទស្សនវិស័យ, អ្នកច្នៃប្រឌិត និង​អ្នក​បង្កើតការផ្លាស់ប្តូរ យើងបាន​បង្កើត​វេទិកាមួយ​សម្រាប់ការសន្ទនា ការលើកទឹកចិត្ត និងកិច្ចសហការ ដែល​នឹង​នាំដល់ការផ្លាស់ប្តូរវិជ្ជមាន​ ក្នុងប្រទេស​កម្ពុជា, ជំរុញ​គ្រប់វិស័យ និង​ផ្តល់​ភាព​ក្លាហាន​ដល់យុវជន និងធ្វើសកម្មភាព, បម្រើ​សហគមន៍​ក្នុងស្រុក និង​ជំរុញ​កិច្ចសន្ទនា និង​ការសហការគ្នា។»

ភាព​ជោគជ័យ​នៃព្រឹត្តិការណ៍ TEDx Phnom Penh ​នឹងមិន​អាច​ធ្វើទៅបានឡើយ ប្រសិនបើ​មិនមានការគាំទ្រ​ពីដៃគូរបស់យើងដូចជា Mekongnet,ធនាគារអេស៊ីលីដា និង CashewNotes។ ការចូលរួមរបស់ពួកគេ ចំពោះ​ការរីកចម្រើន និង​នវានុវត្តន៍របស់​កម្ពុជា បាន​នាំយក TEDx Phnom Penh នូវការរីកលូតលាស់ និង​រីកដុះដាល បញ្ចេញឧត្តមភាពខ្មែរ។

បន្ថែម​លើសនេះ ព្រឹត្តិការណ៍ TEDx Phnom Penh ក៏បាន​ផ្តល់​ឱ្យអ្នកចូលរួម នូវឱកាស​បានជួបជាមួយ​នឹងវាគ្មិន និងដៃគូ​របស់យើង ជំរុញ​បន្ថែម​ការតភ្ជាប់ និងការ​សហការ​ក្នុងសហគមន៍។ ព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱ្យ​ផងដែរនូវអាហារសម្រន់ និងកាហ្វេសម្រាប់​ភ្ញៀវ​ចូលរួមទាំងអស់ បង្កើតបរិយាកាសរីករាយ​សម្រាប់ជជែក​ផ្លាសប្តូរយោបល់គ្នាដោយ​សេរី។

នៅពេល​​ដែល​យើង​ឆ្លុះបញ្ចាំង​ចំពោះភាពជោគជ័យនៃ TEDx Phnom Penh គឺ​យើង​មានក្តី​រំភើប​ចំពោះ​កិច្ចប្រឹងប្រែងរបស់យើង ដែលនឹង​បន្តបង្កើតឡើង​ក្នុង​ប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាម​ប្រសាសន៍របស់លោក Bill Chea នាយកប្រតិបត្តិ TEDx Phnom Penh។ TEDx Phnom Penh ប្តេជ្ញា​ចិត្ត​ចំពោះការជំរុញ​ផ្លាស់ប្តូរដោយភាពវិជ្ជមាន និងលើកកម្ពស់​អនាគតចីរភាពសម្រាប់​កម្ពុជា។

សម្រាប់ព័ត៌មាន​បន្ថែម​អំពី​ TEDx Phnom Penh និង​បន្តតាមដាន​ចំពោះ​ព្រឹត្តិការណ៍​និងគម្រោង នាពេលខាងមុខ សូមកុំស្ទាក់ស្ទើរទាក់ទងមកកាន់យើង និងតាមដានយើង នៅ​ទំព័រហ្វេសប៊ុក: https://www.facebook.com/tedxphnompenh