ក្រុមបាល់ទះជម្រើសជាតិបារាំង ឈ្នះមេដាយមាស ក្រោយ​បំបាក់​ជប៉ុន ៣-១ សិតនៅពាន​រង្វាន់​ VNL

  • 2024-07-01 05:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទះជម្រើសជាតិបារាំងផ្នែកបុរស បានយកឈ្នះក្រុមបាល់ទះជម្រើសជាតិជប៉ុននៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Volleyball Nations League ឆ្នាំ២០២៤ នៅទីក្រុង Lodz ប្រទេសប៉ូឡូញ កាលពីយប់ម៉ោង២ រំលងអាធ្រាតថ្ងៃទី១ ខែកក្ដដាក្ដាប់​បាន​មេដាយមាសជាថ្មី​។

ក្នុងជំនួបដ៏ស្វិតស្វាញក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង១ម៉ឺននាក់បានអូសបន្លាយដល់ទៅ៤សិតដោយសិតទី១ ក្រុមជម្រើសជាតិបារាំងបានយកឈ្នះជប៉ុន ២៥ - ២៣ ពិន្ទុ។ សិតទី២បារាំងចាញ់ជប៉ុន ២៥-១៨ពិន្ទុ។ សិតទី៣ បាំរាំងឈ្នះជប៉ុន២៥-២៣ពិន្ទុ និងសិតទី៤បារាំងឈ្នះ២៥-២៣ពិន្ទុ។

ក្រុម​ជម្រើសជាតិ​បារាំង បាន​ឈ្នះ​មេដាយមាសជាថ្មីម្ដងទៀត ក្រោយធ្លាប់​ឈ្នះ​មេដាយមាស​ដំបូង​ក្នុង​ឆ្នាំ​២០២២ មេដាយប្រាក់​ក្នុង​ឆ្នាំ​២០១៨ និង​មេដាយ​សំរឹទ្ធឆ្នាំ​២០២១ នៃព្រឹត្តិការណ៍​មួយ​នេះ។ ការ​ឈ្នះ​មេដាយ​មានជា​ថ្មី​នេះ បាន​រុញ​ឱ្យ​ក្រុម​បាល់ទះ​ជម្រើសជាតិ​បារាំង​ផ្នែក​បុរស​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​៤​នៅ​លើ​ពិភព​លោក​​មាន​៣៤៤ពិន្ទុ។

ដោយឡែក​ជប៉ុន​ជា​ក្រុមខ្លាំង​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ នៅ​លើ​ពិភព​លោក ចំណែក​ក្រុម​លេខ​១​​លើ​លោក ប៉ូឡូញ ឈ្នះ​មេដាយ​សំរឹទ្ធ​ក្រោយ​ឈ្នះ​ស្លូវេនី​ ៣ សិតទល់នឹងសូន្យ៕

អត្ថបទ៖ Um Sopheak