សហព័ន្ធ​កីឡា​បេស្បល​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រកួត​លីគ​ (BASEBALL5) លើក​ទី១​ នៅ​ចុង​ខែ​សីហា​ ឆ្នាំ​២០២៤​

  • 2024-07-01 04:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បេស្បល និង​សុហ្វបល​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ប្រកាស​អំពី​គម្រោង​នៃ​ការ​រៀបចំ​ការ​ប្រកួត​លីគ​ (BASEBALL5)​ លើក​ទី១​ របស់​ខ្លួន​ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

លោក​ ឆែម​ តារា​

លោក​ ឆែម​ តារា​ ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​ក្រុម​គណៈកម្មការ​បាន​រៀបចំ​លើ​កិច្ចការ​ផ្សេងៗ​​បាន​មួយ​ចំនួន​ធំ​ និង​កំពុង​បន្ត​​ការងារ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​និង​ការ​ត្រៀម​ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​ដែល​នឹង​មក​ដល់​នា​ចុង​ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ។​

សហព័ន្ធ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​ដែរ​គឺ​ចង់​ប្រាប់​មហាជន​ឲ្យ​បាន​ដឹង​ពី​ព្រឹត្តិការណ៍​លីគ​មួយ​នេះ​ និង​ចង់​ស្វែង​រក​នូវ​ការ​ឧបត្ថម្ភ​ពី​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ចង់​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​បេស្បល​កម្ពុជា​ និង​ជា​ការ​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ជួយ​គាំទ្រ​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

គិត​មក​ដល់​ពេល​នេះ​សហព័ន្ធ​ទទួល​ការ​ចុះឈ្មោះ​បាន​ ១២ ​ក្លឹប​មក​ហើយ​ដែល​ចង់​ចូលរួម​ប្រកួត​លីគ​ (BASEBALL5)។​ យ៉ាងណា​សហព័ន្ធ​នៅ​តែ​បន្ត​រង់ចាំ​ទទួល​មហាជន​ក៏​ដូច​ជា​ក្លឹប​ផ្សេងៗ​ដែល​មាន​បំណង​ចង់​ប្រកួត​ប្រជែង​បង្ហាញ​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​បេស្បល​ និង​សុហ្វបល​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នេះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការ​រៀបចំ​ប្រកួត​លីគ​ ជា​លើក​ទី១​ នៅ​កម្ពុជា។​ ដោយ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៤​ ខែ​សីហា​ ឆ្នាំ​២០២៤។​ ក្នុង​សន្និសីទ​នេះ​ដែរ​គឺ​មាន​ការ​ចូលរួម​ពី​លោក​ ឆែក​ តារា​ ប្រធាន​សហព័ន្ធ​បេស្បល​ លោក​ ដួង​ មាសចំរើន​ តំណាង​ក្រសួង​អប់រំ​ និង​បណ្ដា​ក្រុមហ៊ុន​ឧបត្ថម្ភ​រួម​ជា​មួយ​តារា​សិល្បៈ​ជា​ច្រើន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​