មនុស្សជាង២០០០នាក់រត់ប្រាសអាយុ ក្រោយដំរីផ្អើលនឹកមេ
- 2016-09-09 21:38:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សជាង២០០០នាក់រត់ប្រាសអាយុ ក្រោយដំរីផ្អើលនឹកមេ
ចន្លោះមិនឃើញ
ដំរីសម្ដែងសៀករហស្សកម្ម Rambo Circus មួយក្បាល បានរត់ពាសពេញផ្លូវតាមទីប្រជុំជនរយៈពេលជាង ៣ម៉ោងនៅទីក្រុង Pune រដ្ឋ Maharashtra ប្រទេសឥណ្ឌា បានបង្កឲ្យមានការផ្អើលឆោឡោយ៉ាងខ្លាំង។
ដំរីនេះមានឈ្មោះ Nitya បានរត់ចេញពីក្រុមអ្នកលេងសៀក ក្រោយពីបានងូតទឹកត្រជាក់ខ្លួននាម៉ោង១០ព្រឹក។ ហេតុការណ៍នេះបានកើតឡើងនៅជាយក្រុង Pune កាលពីថ្ងៃអង្គារទី ៨កញ្ញាម្សិលមិញ បណ្ដាលឲ្យមនុស្សប្រមាណ ២០០០ពាន់នាក់រត់ជែងជើងគ្នាទាំងភាពភ័យខ្លាច និងធ្វើឲ្យកកស្ទះចរាចរណ៍។
បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា សត្វដំរីនេះត្រូវបានអាជ្ញាធរក្រុងព័ទ្ធចាប់ក្បែររោងចក្រឧស្សាហកម្ម Pimpri-Chinchwad ក្រោយពិភាក្សាយោបល់ជាមួយមន្ត្រីជំនាញសត្វព្រៃពីរបៀបបង្ក្រាប។
ម្ចាស់ដំរីលោក Sujith Dilip ប្រាប់ថា "មេដំរី Nitya គឺស្លូតពីធម្មជាតិ និងមិនដែលបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ តែដោយសារពេលនេះវាបានត្រូវទឹកធ្វើឲ្យវានឹកមេវាផង រួមទាំងភ័យខ្លាចមនុស្សចោមរោមមើលច្រើនផង ទើបវាបញ្ជាលែងស្ដាប់តែម្ដង"។
ពេលនេះក្រុមការងារមើលថែដំរី សហការជាមួយអាជ្ញាធរក្រុងចាប់បានដំរីហើយ ដោយមិនធ្វើបានធ្វើឲ្យអ្នកណាម្នាក់រងរបួសឡើយ៕
ចុចអាន៖ ដំរីនេះខឹងរឿងអីបានជាមករករឿងឡានទៅវិញ? (វីដេអូ)
ចុចអាន៖ ដំរីកម្សត់នៅឥណ្ឌា ឃើញហើយអាចស្រក់ទឹកភ្នែក
ចុចអាន៖ បើកម៉ូតូតាមផ្លូវដំរីកំពុងដើរ លទ្ធផលត្រូវសំពះយករួចខ្លួន
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Mirror