ចាន់ ពិចិត្រ កំពូលនិទ្ទេស A ឆ្នាំមុនចែករំលែកបទពិសោធន៍រៀនសម្រាប់អ្នកត្រៀមបាក់ឌុប
ចាន់ ពិចិត្រ កំពូលនិទ្ទេស A ឆ្នាំមុនចែករំលែកបទពិសោធន៍រៀន...
ចាប់ផ្ដើមបន្តឹងការប្រលងបាក់ឌុបឆ្នាំដំបូងឆ្នាំមុន គឺមានតែបេក្ខជន ២៥,៧២% ប៉ុណ្ណោះ ចំណោមសិស្សប្រលងសរុប ៨៩៩៣៧ នាក់ ដែលរួចផុតពីធ្លាក់ក្នុងការប្រលងលើកទី១។ ឆ្នាំនេះវិញសិស្សានុសិស្សខ្លះកាន់តែខ្វល់ ព្រោះក្រសួងបានប្រកាសថានឹងពុំផ្ដល់ឱកាសឲ្យមានការប្រលងលើកទី២ដូចឆ្នាំមុនឡើយ អីចឹងហើយតាមរយៈ Sabay អតីតសិស្សនិទ្ទេសA លេខលំដាប់ពិន្ទុកំពូលគេកាលឆ្នាំមុន (១០០,០០) ចាន់ ពិចិត្រ បានចូលខ្លួនមកចែករំលែកបទពិសោធន៍រៀនខ្លះៗ សម្រាប់អ្នកត្រៀមបាក់ឌុប។