ធ្វើ​ពុម្ព​អក្សរ​ឲ្យ​គេ​ប្រើ​រាប់​ឆ្នាំ​ហើយ អាក្បាល​ធំ ទើប​តែ​ទទួល​បាន​ដំណឹង​ល្អ​មួយ

  • 2018-03-05 07:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សំណាង ឬ​ហៅ​អាក្បាល​ធំ​បាន​និយាយ​ថា ឆ្នាំ ២០១៨ នេះ ​ជា​លើក​ដំបូង​ដែល​លោក​ទទួលបាន​ Project មាន​ការឧបត្ថម្ភ​ជា​ប្រាក់កាក់​ខ្លះ ដើម្បី​មាន​លទ្ធភាព​បញ្ចេញ​យ៉ាងតិច​ពុម្ព​អក្សរ​មួយ​ខែ​មួយ​ សម្រាប់គម្រោង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ"។

លោក សំណាង

ស្ថាបនិក​ពុម្ពអក្សរ​អាក្បាលធំ​បានប្រាប់​ Sabay ​តាមរយៈ​បណ្តាញ​សង្គម​ថា ក្រុមការងារ KOUPREY CS បាន​សហការ​ជាមួយ​លោក​ ក្នុង​ការ​បង្កើត​ពុម្ពអក្សរ​ខ្មែរ​ឱ្យ​ប្រជាជន​ខ្មែរ​បាន​ប្រើប្រាស់​ដោយ​សេរី ដើម្បី​​រួម​ចំណែកលើកស្ទួយ​ការ​រចនា​ពុម្ពអក្សរ​ខ្មែរ​។

ពុម្ពអក្សរទាំង១២ ដែល​អាក្បាលធំ​នឹង​ធ្វើ​យកតាម​ឈ្មោះ​តាម​ខែ​ចន្ទគតិ និង​​ដាក់​ឲ្យ​ប្រើប្រាស់​តាម​ខែ​នីមួយៗ។ ពុម្ពអក្សរ​ដំបូង​មាន​ឈ្មោះ​ថា **“អាក្បាល​ធំ គោព្រៃ ផល្គុន” “AKbalThom Kouprey Phaguan”។

**​​ការ​បង្កើត​ពុម្ពអក្ស​រ​​ខ្មែរ​ដែល​កើត​ឡើងពី​ការសហការ​គ្នា​នេះនឹង​ដាក់​ឲ្យ​ទាញ​យក​ដោយ​សេរី សម្រាប់​ប្រើប្រាស់​លក្ខណៈ​ឯកជន​ និង​ជា​លក្ខណៈ​ពាណិជ្ជកម្ម។

សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើប្រាស់ សូម​ចុច​លើ Link ខាង​ក្រោម​នេះ៖

Like Page Sabay News Technology... ដើម្បី​ទទួល​បាន​ចំណេះដឹងជាច្រើន​ពីបច្ចេកវិទ្យា

អត្ថបទ៖ រក្សា

អត្ថបទថ្មី