ហ្គេមពេញនិយម ៤ ល្បីតាំងពីក្នុងស្រុកដល់ទីផ្សារអន្តរជាតិ
- 2017-02-08 04:32:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមពេញនិយម ៤ ល្បីតាំងពីក្នុងស្រុកដល់ទីផ្សារអន្តរជាតិ
ចន្លោះមិនឃើញ
ក្រុមអ្នកផលិតហ្គេម Sabay Osja និងក្រុម Direxplay បានបញ្ចេញស្នាដៃបង្កើតហ្គេមថ្មីធ្វើឲ្យកក្រើកវិស័យផលិតហ្គេមក្នុងស្រុក ថែមទាំងលេចធ្លោលើឆាកអន្តរជាតិទៀតផង តោះ! ហ្គេមបួននេះ ធ្លាប់លេងហ្គេមណាខ្លះ?
#១.ហ្គេម Asva The Monkey
ហ្គេម "Asva The Monkey” ធ្លាប់ប្រជែងឈ្នះប្រទេសជាង ៣៣ មកពីជុំវិញអាស៊ាន រហូតទទួលបានពានរង្វាន់ ASEAN Character Award ឆ្នាំ 2014 នៅប្រទេសជប៉ុន ដែលបង្កើតឡើងក្រុមអ្នកផលិតហ្គេម Sabay Osja ដែលកាលនោះទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យកម្ពុជា និងប្រជាជនជប៉ុនរហូតមានអ្នកទាញយកជាង ១៤ ម៉ឺនដងពីជុំវិញពិភពលោកទាំងនៅលើ iOS និង Android ទទួលបានការកោតសរសើរពីការរចនាតួអង្គហ្គេមទាក់ទាញ និងរបៀបលេងសាមញ្ញ ធ្វើឲ្យអ្នកលេងមិនធុញទ្រាន់។ ក្រុម Sabay Osja ក៏បានផលិតហ្គេមគួរឲ្យចាប់អារម្មណ៍ច្រើនទៀតដូចជា យក្សអរ, Ninja និង Impossible ជាដើម។
ចុចទាញយកហ្គេម នៅទីនេះ Android | iOS
#២.ហ្គេម Jailbreak The Game
ហ្គេម "Jailbreak The Game" ទើបនឹងប្រកាសដាក់ឲ្យលេងផ្លូវការកាលពីចុងខែមករាឆ្នាំ ២០១៧ ថ្មីៗនេះ មិនទាន់ធ្លាប់ទទួលបានពានរង្វាន់ណាមួយនៅឡើយទេ ប៉ុន្តែបានបំបែកកំណត់ត្រាអ្នកចូលទាញយកច្រើនជាងគេ(២០,០០០ ដង)ក្នុង App Store ត្រឹមរយៈពេលតែ ៤៨ ម៉ោងប៉ុណ្ណោះ។ ហ្គេមបែបវាយតប់នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមលេងហ្គេមនៅតាមបណ្ដាប្រទេសអាស៊ានដូចជា ហ្វីលីពិននិងសិង្ហបុរីជាដើម តាមការបញ្ជាក់ពីក្រុមការងារ Direxplay។
ចុចទាញយកហ្គេម នៅទីនេះ Android | iOS
#៣.ហ្គេម Sok and Sao's Adventure
ហ្គេមសុក និងសៅ ក៏ជាស្នាដៃផលិតរបស់ក្រុមអ្នកផលិតហ្គេម Direxplay ដែរក្នុងដំណើរបេសកកម្មផ្សងព្រេងរបស់តួអង្គសុកនិងសៅ ក្នុងការកម្ចាត់មូសខ្លាដែលជាហេតុបង្កឱ្យកើតជំងឺគ្រុនឈាមពីតំបន់អង្គរប្រទេសកម្ពុជារហូតដល់ព្រៃអាម៉ាហ្សូននៅប្រេស៊ីលបានធ្វើឲ្យ ល្បីកក្រើកដល់វិបសាយបរទេស Windows Central បានចុះផ្សាយពីហ្គេមស្នាដៃកូនខ្មែរមួយនេះ។ មិនតែប៉ុណ្ណោះ វិបសាយល្បីៗក្នុងស្រុកក៏បានធ្វើការចុះផ្សាយព្រោងព្រាតដែរ មានអ្នកនិយមលងហ្គេមជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ថា ហ្គេមមួយនេះសប្បាយលេងដូចទៅនឹងហ្គេមអន្តរជាតិ Lara Croft ហើយមានការទាញយកជាង ១៥ មុឺនដងគិតមកដល់បច្ចុប្បន្ន។
ចុចទាញយកហ្គេម នៅទីនេះ Android | WindowPhone
#៤.ហ្គេម Wrath of Fighters
ហ្គេមស្នាដៃកូនខ្មែរ Wrath of Fighters ជាហ្គេមបែបប្រយុទ្ធផលិតដោយក្រុម DirexPlay។ ហ្គេមនេះមានតួអង្គប្លែកៗនិងឈ្មោះភាសាខ្មែរកំប្លែងៗ មិនធ្វើឲ្យអ្នកលេងឆាប់ធុញទ្រាន់ឡើយ។ ហ្គេមនេះមិនធ្លាប់ទទួលបានពានណាមួយដែរ ប៉ុន្តែត្រូវបានអ្នកគាំទ្រជាច្រើនប្រដូចទៅនឹងហ្គេមល្បី King of Fighters ដែលស្ទើរតែគ្រប់គ្នាធ្លាប់បានលេងហ្គេមមួយនេះ ជាមួយនឹងការទាញយកជាង ១០ មុីនដងមកហើយ។
ចុចទាញយកហ្គេម នៅទីនេះ Android