រៀនត្រឹមឆ្នាំទី ៣ អាចបង្កើតម៉ាស៊ីនស្កេនកាតទូទាត់ប្រាក់នៅលើរថយន្តក្រុងបាន
- 2017-10-02 03:33:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនត្រឹមឆ្នាំទី ៣ អាចបង្កើតម៉ាស៊ីនស្កេនកាតទូទាត់ប្រាក់នៅលើរថយន្តក្រុងបាន
ចន្លោះមិនឃើញ
និស្សិតពីរនាក់ដែលកុំពុងសិក្សាឆ្នាំទី ៣ ផ្នែកអគ្គិសនីនិងអេឡិចត្រូនិកនិស្សិត ទេព ចាន់ថន បានប្រាប់ Sabay ថាខ្លួននិងមិត្តភក្តិរួមក្រុមរបស់លោកមានគ្នា ២ នាក់ មានគំនិតចង់ឲ្យមានភាពងាយស្រួលនៅពេលអ្នកដំណើរចង់ជិះរថយន្តក្រុងមិនចាំបាច់ចំណាយពេលទៅទិញសំបុត្រឬហូតលុយឲ្យនៅពេលជិះនេះទេវាធ្វើឲ្យយើងខាតបង់ពេលវេលា។ លោកបានបង្កើតម៉ាស៊ីនស្គេនកាតដែលអាចទូទាត់ប្រាក់នៅលើរថយន្តក្រុងបានដោយប្រើរយះពេលជាង ១ ខែប៉ុណ្ណោះ។
លោកបន្តថាវិធីបែបនេះនៅប្រទេសដែលមានការអភិវឌ្ឍន៍បានដាក់ឲ្យប្រើប្រាស់រួចមកហើយប៉ុន្តែលោកចង់បង្កើតដោយខ្លួនឯងនិងចង់ឲ្យមានការប្រើប្រាស់នៅលើរថយន្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។
នេះជាភាពងាយស្រួលបើចង់ធ្វើដំណើរទៅណាយើងគ្រាន់តែយកកាតដែលយើងបានបញ្ចូលទឹកប្រាក់រួចជាស្រេចនោះទៅធ្វើការឆូតលើម៉ាស៊ីនដែលដាក់លើរថយន្តក្រុងនេះវានិងទូទាត់ប្រាក់ជាការស្រេចមានភាពងាយស្រួលនិងមានសុវត្ថិភាព។
ចុចអានបន្ត៖
-ឌុយបៃ សាកល្បងសម្រេច តាក់ស៊ីហោះស្វ័យប្រវត្តិ
-រកឃើញមូលហេតុ នាំឲ្យ iPhone X ចេញលក់យឺតពេល
-ប្រើ iPhone ចង់ថតវីដេអូបានស្អាត កុំរំលងតិចនិកទាំងនេះ