បើអស់ពីវេជ្ជបណ្ឌិត Beat Richner ពេទ្យគន្ធបុប្ផាព្យាបាលអត់យកលុយទៀតទេ?

  • 2018-01-15 08:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សុខាភិបាល២ កាល​ពី​ព្រឹក​មិញ​នេះ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា នឹង​បង្កើត​នូវ​មូលនិធិ​មួយទៀត សម្រាប់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មាន​ឈ្មោះ​ថា (មូលនិធិ​គន្ធបុប្ផា​កម្ពុជា) ដោយ​សម្ដេច​នឹង​ធ្វើ ជា​ប្រធាន​កិត្តិយស​តែម្ដង  ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មូលនិធិ​គន្ធបុប្ផា​គឺ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ប្រមូល​មូលនិធិ ផ្ដល់​ជូន​ពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​ព្យាបាល​កុមារ​កម្ពុជា​រាប់​លាន​នាក់​នៅ​កម្ពុជា ។ ដូច្នេះ​ទោះ​បី​ជា​អវត្តមាន​លោក​វេជ្ជបណ្ឌិត Beat Richner ក៏​មន្ទីរពេទ្យ​មួយ​នេះ​នៅ​តែ​បើក​បម្រើ​ជូន​កុមារ​កម្ពុជា​ដោយ​មិន​គិត​ថ្លៃ។

មន្ទីរពេទ្យ​ គន្ធបុប្ផា ដែល​មាន​វត្តមាន​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​ត្រូវ​បាន​បិទទ្វារ​ទៅ​វិញ​នៅ ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩២ ក្រោម​ព្រះ រាជ្យ​តម្រិះ​របស់​ព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ និង​លោក​វេជ្ជបណ្ឌិត Beat Richner ជនជាតិ​ស្វីស​ជា​ស្ថាបនិក៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ