បើ​ចឹង​មែន ឆ្នាំ ២០១៨ អាច​មាន iPhone X តម្លៃ​​ថោក​ជាង​មុន ៣០០ ដុល្លារ

  • 2018-02-06 01:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​ទៅ​ក្រុមហ៊ុន Apple បាន​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ iPhone X ដោយ​ថ្លៃ​ចន្លោះ​ពី ៩៩៩ ដុល្លារ​ដល់​ជាង ១ ១៤៩ ដុល្លារ ផ្អែក​តាម​ទំហំ​អង្គ​ចងចាំ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៨ ផ្អែក​តាម​សារព័ត៌មាន​ប្រទេស​ចិន រំពឹង​ទុក​ក្រុមហ៊ុន​លោក Tim Cook នឹង​បញ្ចេញ iPhone X ជំនាន់​ពិសេស មាន​តម្លៃ​ត្រឹម​តែ ៦៩៩ ដុល្លារ ​ប៉ុណ្ណោះ។​

ស្ថិត​ក្នុង​ការ​រចនា​ដូច​គ្នា ប៉ុន្តែ​ខុស​ត្រង់ ២ ចំណុច​ដោយ​ផ្លាស់ប្ដូរ​ពី​អេក្រង់ OLED មក​ត្រឹម​ប្រភេទ LCD ធម្មតា រក្សា​ផ្ទៃ​ពេញ​និង​ទំហំ ៦.១ អ៊ីញ ចំណែក​កាមេរ៉ា​ភ្លោះ​ត្រូវ​បោះបង់​ដោយ​បន្សល់​ត្រឹម​មួយ​គ្រាប់​ដូច iPhone 8 ហើយ​ស្រោប​ដោយ​កញ្ចក់​នៅ​តួ​ខាង​ក្រោយ។

ចំពោះ​ទីផ្សារ​ចេញ​លក់​នេះ​ត្រឹម​លេច​លឺ​ក្នុង​ប្រទេស​ចិន​មួយ​គត់ ដោយ​ទីផ្សារ​អន្តរជាតិ​ពុំ​ទាន់​មាន​ការ​បង្ហើប​ដាច់ស្រេច​នៅ​ឡើយ ទាំង​ដែល​ចចាមអារ៉ាម​កន្លង​ទៅ​ក៏​ធ្លាប់​បង្ហើប Apple នឹង​ផលិត iPhone X ម៉ូដែល​ផ្សេង​ទៀត កម្លាំង​ម៉ាស៊ីន​កាន់​តែ​ខ្លាំង តម្លៃ​កាន់​តែ​ថ្លៃ និង​រក្សា​ការ​បំពាក់​អេក្រង់ OLED ដើម្បី​ដាក់​លក់​លើ​ទីផ្សារ​ទូទាំង​សកលលោក។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា