អស់ប៉ុន្មានទៅរឿងជួសជុលផ្លូវក្នុង១ឆ្នាំៗ បានឯកឧត្ដម ស៊ុន ចាន់ថុល ស្ដាយលុយយ៉ាងនេះ?

  • 2018-02-06 02:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្ដែង​ការ​សោក​ស្ដាយ​ខ្លាំង​ទៅ​ការ​ការ​ជួសជុល​ផ្លូវ​ក្នុង​មួយ​ឆ្នាំ​ៗ​ ត្រូវ​ចំណាយ​ថវិកាអស់​ជាង​២០០​លាន​ដុល្លារ​ឯណោះ។

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កម្រិត​ថែ​ទាំ​ផ្លូវ​ជាតិ និង​ផ្លូវ​ជាតិ​លេខ​៧​កាល​ពី​ម្សិល​មិញ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ បាន​សង្កត់​ធ្ងន់​ទៅ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​ ដែល​ជា​មូល​ហេតុ​សំខាន់​បំផុត​ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់​ឆាប់​ខូច។

ឯកឧត្ដម ស៊ុន ចាន់​ថុល ថ្លែង​យ៉ាង​ដូច្នេះ​ថា «បើ​ដឹក​លើស​ទម្ងន់​ទោះ​ផ្លូវ​ធ្វើ​ពី​អី ចាក់​ពី​អី​ក៏​មិន​អាច​ទប់​ទល់​បាន​ដែរ ឡាន​ខ្លះ​ដឹក​ដល់​៧០​តោន យើង​ខ្ញុំ​មាន​រូប​ថត​ច្រើន​ណាស់​ឡើង​កំពិត​ឡាន​អស់​ហើយ ចឹង​ទប់​ទល់ណា​បាន»។ បើ​ផ្លូវ​ថ្នល់​មិន​ខូច​វិញ​នោះ ឯកឧត្ដម អះអាង​ថា ថវិកា​ដ៏​ច្រើន​លើសលប់​ទាំង​នោះ​អាច​យក​ទៅ​សង់​សាលា​រៀន មន្ទីរពេទ្យ​ ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​ជាដើម។

រូបភាព៖ ក្រសួងសាធារណការ

ដូច្នេះ​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ក្រសួង​សាធារណការ ឯកឧត្ដម ស៊ុន​ ចាន់​ថុល អំពាវ​នាវ​ឲ្យ​អ្នក​បើកបរ​ទាំង​ឡាយ សូម​មេត្តា​គោរពច្បាប់​ និង​ចូល​រួម​ថែ​រក្សា​ផ្លូវ​ថ្នល់​ទាំង​អស់​គ្នា ជា​ពិសេស​រថយន្ត​ដឹក​លើស​ទម្ងន់។ ការ​ថែរក្សា​ផ្លូវ​ថ្នល់​ឲ្យ​គង់វង្ស​យូរ​អង្វែង​ គឺ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់​គ្នា៕ ​​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ