ស្មាតហ្វូន​រាង​ចម្លែក​ប្លែក​ខុស​ពី​គេ តែ​តម្លៃ​កុំ​មើល iPhone សូម​ខ្មាស

  • 2018-04-06 12:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ដំណើរការ​ដោយ​ប្រព័ន្ធ Android ម៉ូឌែល Sonim XP8 រចនា​តួ​ខ្លួន​រឹងមាំ​តម្រូវ​ស្ថានភាព​គ្រប់​បែបបទ ត្រូវ​ប៉ាន់​សម្រាប់​អ្នក​ធ្វើ​ការ​សំណង់, អ្នក​ពន្លត់​អគ្គីភ័យ ឬ​អ្នក​បម្រើ​ការ​នៅ​កាលៈទេសៈ​លំបាក​បែប​ណា ក៏​ទូរសព្ទ​តម្លៃ​ថ្លៃ​មួយ​នេះ​អាច​ធន់​បាន​ទាំង​អស់។

XP8 រចនា​តួ​ខ្លួន​តាម​ស្តង់ដារ​យោធា​អាមេរិក MIL-STD-810G ធន់​ទាំង​នៅ​ទីតាំង​មាន​ធូលី, សម្ពាធ​ខ្ពស់, សីតុណ្ហភាព, វិទ្យុសកម្ម, សំណើម និង​ទឹក​ជា​ដើម។ ដោយ​ Speaker ពីរ​គ្រាប់​នៅ​ផ្នែក​ខាង​មុខ អាច​បញ្ចេញ​សំឡេង​ដល់​កម្រិត 100dB+ កុំ​ថា​ឡើយ​នៅ​បរិវេណ​អ៊ូអរ​ក៏​គ្មាន​បញ្ហា។

និយាយ​ពី​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន XP8 បំពាក់​អេក្រង់​ទំហំ ៥ អ៊ីញ កម្រិត ១ ៩២០ x ១ ០៨០ ភីកសែល ប្រភេទ IPS អម​ឈីប Snapdragon 630 មាន RAM 4GB/64GB ROM និង​កាមេរ៉ា​ក្រោយ​ 12MP បន្ថែម​មុខងារ OIS និង PDAF ខណៈ​ខាង​មុខ 8MP។ ទៀត​សោត​ក៏​ប្រើប្រាស់​ថាមពល​ថ្ម​ធំ​ដល់​ទំហំ ៤ ៩០០mAh ដំណើរការ​លើ Android Nougat ជាមួយ​កម្រាស់​ខ្លួន​ដល់ ១៨ មិល្លីម៉ែត្រ និង​ទម្ងន់ ៣៣៥ ក្រាម។

ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​ក៏​ខ្ពស់​មិន​ណយ​ដល់ ៦៩៩,៩៩ ដុល្លារ ប្រកាស​លក់​តាម​បណ្តា​ហាង​ចែកចាយ​ AT&T នៅ​សហរដ្ឋអាមេរិក ជាមួយ​សេវាកម្ម​ធានា​ជូន​អតិថិជន​រយៈ​ពេល ៣ ឆ្នាំ​ពេញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា