អស់​ទាស់​ ក្រុម​រាំ​របស់ អ៊ីណូ ចេញ​​បទ​ចម្រៀង​​ដំបូង ពីរោះ​ទាក់​ចិត្ត​ខ្លាំង​ហ្មង!

  • 2018-05-01 03:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ជា​ក្រុម​រាំ ដែល​តែង​រាំ​អម​តារា​ចម្រៀង អ៊ីណូ នៅ​ការ​ប្រគំ​តន្ត្រី​នានា​មែន ប៉ុន្តែ​ថ្មី​ៗ​នេះ បទ​ចម្រៀង​មួយ​បទ​របស់​ក្រុម​រាំ​របស់​តារា​ចម្រៀង​សាន់ដេ​រូប​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

បទ​នោះ​មាន​ចំណង​ជើង​ថា "ទេពធីតា" ជា​ប្រភេទ Original Song ដែល​និពន្ធ និង​ច្រៀង​ដោយ​ក្រុម​រាំ​របស់ អ៊ីណូ តែ​ម្ដង ក្នុង​នោះ​គឺ និពន្ធ​ទំនុក​ច្រៀង​ដោយ និង Melody ដោយ Mr.R និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ Mr.Deeo Raper សម្រួល​តន្ត្រី​ដោយ៖ កូន​មាន់។ "នេះ​ជា​បទ Original Song របស់ Team Dance របស់​ខ្ញុំ សូម​ជួយ​គាំទ្រ​ស្នាដៃ​ថ្មី​របស់​គាត់​ផង"។ អ៊ីណូ ថ្លែង។

តារា​ចម្រៀង​រូប​នេះ នៅ​បាន​បញ្ជាក់​ទៀត​ថា វីដេអូ​ចម្រៀង "ទេពធីតា" ដែល​ទៅ​ថត​ដល់​ប្រទេស​ថៃ និង​ចេញ​ផ្លូវ​ការ​ឆាប់​ៗ​នេះ។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា