លន់​ បញ្ញា៖​ មួយ​ដៃ​របស់​ លាភ​ រដ្ឋា​ អុក​​គូទងងឹតមុខ​ឈឹង​ ហេង​ចេះ​ងើប​វិញ​ទាន់​

  • 2018-05-02 02:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​និង​កំពុង​លើង​កូដ​ លន់​ បញ្ញា​ ថា​ ជុំ​ទី៣​ ឬ​វគ្គ​៨នាក់​ចុង​ក្រោយ​នេះ​ ជូរជត់​មែនទែន​ទម្រាំ​ឈ្នះ​ ត្រូវ​មួយ​ដៃ​របស់​សិស្ស​ច្បង​ លាភ​ រដ្ឋា​ ដួល​អុក​គូទ​ដោយ​មិន​ដឹង​ខ្លួន​ ប៉ុន្តែ​ចេះ​ងើប​ឡើង​វិញ​ទាន់​ពេលអាជ្ញាកណ្ដាល​មិនរាប់។​

លន់​ បញ្ញា(ក្រហម) លាភ រដ្ឋា(ខៀវ)

លន់​ បញ្ញា​ ប្រាប់​ឲ្យ​ដឹង​ថា​ ពិបាក​ខ្លាំង​ទម្រាំ​អាច​យក​ឈ្នះ​នៅ​ជុំ​ទី៣​នៃ​ពាន​រង្វាន់​ TV5​ នេះ​ ពោល​ពាក់​កណ្ដាល​ទឹក​ទី១​ ត្រូវ​និង​កណ្ដាប់​ដៃ​ លាភ​ រដ្ឋា​ ពេញ​ផ្ទៃមុខ​ ងងឹត​មុខ​សឺ​ ហើយ​ទ្រាំ​បន្ត​ការ​ប្រកួត​រហូត​បាន​ជ័យជម្នះ​វិញ។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ថែម​ទៀត​ថា​ ដៃគូ​គឺ​ល្អ​ដៃ​តែ​មុខ​នោះ​ទេ​ ប៉ុន្តែ​វ៉ៃ​ចេញ​លឿន​ ទោះ​ព្យាយាម​កៀច​ក៏​នៅ​មិន​ទាន់។​

លន់​ បញ្ញា(ក្រហម) លាភ រដ្ឋា(ខៀវ)

កីឡាករ​វ័យ​ ១៧​ឆ្នាំ​ខាង​លើ​ ប្រាប់​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​បាន​ហ្វឹកហាត់​ពេញលេញ​ល្អ​ បើ​គិត​ទៅ​ចាប់​តាំង​ពី​ក្រោយ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​មក​ម្ល៉េះ​ ទើប​ធ្វើ​ឲ្យ​រូប​គេ​មាន​កម្លាំង​ និង​ស្មារតី​តតាំង​ប្រកួត​វិញ​បាន​បន្ទាប់​ត្រូវ​មួយ​ដៃ​ពេញ​ដូច​នេះ។​ ការ​ព្យាយាម​ទាត់​ជា​រឿយៗ​ក៏​បាន​សម្រេច​នៅ​ទឹក​ទី២​ ដោយ​ទាត់​ដៃគូ​ត្រូវ​ចង្កា​សន្លប់​តែ​ម្ដង។​

លន់​ បញ្ញា

លន់​ បញ្ញា​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ លាភ​ រដ្ឋា​ នៅ​ទឹក​ទី២​ ខណៈ​ សង​ គង់​ ឈ្នះ​ រឿង​ ឈី​ ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៨​ ខែ​មេសា​ ឆ្នាំ​២០១៨។​ ពួកគេ​ទាំង​ពីរ​បាន​ឡើង​ទៅ​ជុំ​ទី៤ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ហើយ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​