ចែក​គ្នា​ដឹង! ​iPhone អ្នក​កំពុង​កាន់ មាន​ថាមពល​ថ្ម​ជាប់​ចំណាត់​ថ្នាក់​លេខ​ប៉ុន្មាន

  • 2018-09-01 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ត្រួត​ពិនិត្យ​លើ​ទំហំ​ថាមពល​ថ្ម​ជា​កត្តា​ធំ​មួយ សម្រាប់​អ្នក​ទិញ iPhone ថ្មីថ្មោង ពោល​គឺ​រមែង​ចង់​បាន​ទំហំ​ថ្ម​ធំ ដើម្បី​ងាយស្រួល​ប្រើប្រាស់​បាន​យូរ។ ​បច្ចុប្បន្ន iPhone 8 Plus ឈរ​នៅ​ចំណាត់ថ្នាក់​ទី​មួយ​ជា​ម៉ូឌែល iPhone មាន​ថាមពល​ថ្ម​ធំ​ជាង​គេ​បំផុត ចុះ iPhone របស់​អ្នក​វិញ?

៨.iPhone 6:

បង្ហាញ​ខ្លួន​នា​ឆ្នាំ ២០១៤ ទូរសព្ទ iPhone 6 ជា​ជំនាន់​ដំបូង​របស់ Apple គាំទ្រ​បច្ចេកវិទ្យា Apple Pay ដោយ​ទំហំ​ថ្ម ១ ៨១០mAh អនុញ្ញាត​ឲ្យ​អ្នក​អាច​ប្រើ​បាន​ដល់ ៧ ម៉ោង និង ៣០ នាទី។

៧.iPhone SE:

លក្ខណៈ​សម្បត្តិ​ប៉ុន iPhone 6/6s ប៉ុន្តែ​ស្មាតហ្វូន​អេក្រង់​តូច ៤ អ៊ីញ​មួយ​នេះ ក៏​មាន​ថាមពល​ថ្ម​ ១ ៦២៤mAh អាច​ប្រើ​បាន ៩ ម៉ោង និង ២៧ នាទី។

៦.iPhone 5s:

iPhone ដំបូង​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​កាន់​បាន​យូរ​ដល់​ ១០ ម៉ោង ហើយ​ក៏​ជា​ទូរសព្ទ​អេក្រង់ ៤ អ៊ីញ​ជំនាន់​ក្រោយ​បង្អស់ បើ​មិន​រាប់​បញ្ចូល​ត្រកូល SE។

៥.iPhone X:

ថាមពល​ថ្ម ២ ៦១៧mAh ជា​ស្មាតហ្វូន​គម្រប់​ខួប ១០ ឆ្នាំ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក ម៉ូឌែល​នេះ​កាន់​បាន ១១ ម៉ោង និង ៤៥ នាទី។

៤.iPhone 7:

ល្បី​ត្រង់​ការ​ដក​រន្ធ​ដោត​កាស នា​ឆ្នាំ ២០១៦ ម៉ូឌែល iPhone 7 ​ប្រើប្រាស់​កាន់​ដល់ ១២ ម៉ោង បំពាក់​ថ្ម​ទំហំ ១ ៩៦០mAh។

៣.iPhone 7 Plus:

ជំនាន់​កាមេរ៉ា​ភ្លោះ​ដំបូង​បង្អស់ និង​មាន​អេក្រង់​ធំ ៥,៥ អ៊ីញ ជំរុញ​ឲ្យ​ប្រើ​បាន​រយៈ​ពេល ១២ ម៉ោង​ដូច​គ្នា ថ្វី​បើ​ទំហំ​ថ្ម​ធំ​ជាង​ដល់ ២ ៩០០mAH ក្តី។

២.iPhone 8:

ដោយ​បន្ថែម​ការ​រចនា​ថ្មី​អម​មុខងារ​មួយ​ចំនួន​មាន​ការ​កែប្រែ ជា​កត្តា​ជួយ​ឲ្យ iPhone ជំនាន់​ឆ្នាំ ២០១៨ ធុន​នេះ​កាន់​យូរ​បាន​ដល់ ១៣ ម៉ោង និង ៣០ នាទី។

១.iPhone 8 Plus:

ថាមពល​ថ្ម ២ ៦៩១mAh ឈរ​ចំណាត់ថ្នាក់​ទី ១ អាច​ប្រើ​បាន​យូរ​ដល់ ១៣ ម៉ោង និង ៤៥ នាទី។ បំពាក់ RAM 3GB អម​ឈីប A11 Bionic និង​មុខងារ​ការពារ​ជម្រាប​ទឹក​ស្តង់ដារ IP67។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា