សូមជ្រាប! អ្នកភ្នំពេញនៅម្ដុំផ្លូវទាំងនេះ ត្រូវមានលិខិតបង្ហាញ ទើបចេញ-ចូលផ្ទះបាន
- 2018-11-20 03:48:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមជ្រាប! អ្នកភ្នំពេញនៅម្ដុំផ្លូវទាំងនេះ ត្រូវមានលិខិតបង្ហាញ ទើបចេញ-ចូលផ្ទះបាន
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទចរាចរណ៍នៅតំបន់សំខាន់ៗដែលនៅជិតកៀកនឹងកន្លែងប្រារព្ធព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោក ចែវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងក្នុងសន្និសីទឲ្យដឹងថា ផ្លូវសំខាន់ៗដែលនៅជិតកៀកនឹងកន្លែងប្រារព្ធនឹងត្រូវបិទចរាចរណ៍មានចាប់ពី៖
នេះគឺជាតំបន់ ដែលនឹងត្រូវបិទចរាចរណ៍ទាំងស្រុង មិនអនុញ្ញាតឲ្យមធ្យោបាយចេញ-ចូល លើកលែងតែអ្នកដែលមានកិច្ចការចាត់ចែងការពារក្នុងព្រះរាជពិធី និងអ្នកដែលមានលិខិតចេញចូល ក្នុងតំបន់នេះ មានបងប្អូនប្រជាជនច្រើនរស់នៅស្រាប់ ដែលកន្លងមកធ្លាប់បានអនុវត្តន៍ជារៀងរាល់ឆ្នាំ បងប្អូនបានដឹង ហើយអាជ្ញាធរដែនដី និងគណៈកម្មការបុណ្យជាតិ បានចេញលិខិតចែកជូនដល់ប្អូនដល់លំនៅដ្ឋាន ដើម្បីឲ្យពួកគាត់ងាយស្រួល ចេញចូលលំនៅដ្ឋាន ។ មួយវិញទៀត ក្នុងករណីដែលបងប្អូនដែលអត់មានលិខិតចេញចូល សូមឲ្យបង្ហាញ នូវអត្តសញ្ញាណបណ្ណរបស់គាត់ ដល់សមត្ថកិច្ច បញ្ជាក់ថាពួកគាត់មានលំនៅដ្ឋានក្នុងតំបន់នេះដើម្បីងាយស្រួលចេញចូលក្នុងតំបន់ដែល ត្រូវបិទចរាចរណ៍។