វិធីសាស្ត្រ ៣ យ៉ាងរដ្ឋាភិបាលក្នុងប្រទេសធំៗ ប្រើតតាំងនឹងគេហទំព័រ ១៨+
- 2019-11-25 08:08:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រ ៣ យ៉ាងរដ្ឋាភិបាលក្នុងប្រទេសធំៗ ប្រើតតាំងនឹងគេហទំព័រ ១៨+
ចន្លោះមិនឃើញ
គេហទំព័រអាសអាភាសត្រូវបានហាមឃាត់និងដាក់កំហិតក្នុងបណ្តាប្រទេសជាច្រើនទូទាំងសកលលោក។ ប្រភេទគេហទំព័របែបនេះបច្ចុប្បន្នទទួលបានការចុចស្វែងរកដ៏ច្រើនលើសលប់លើប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែក្នុងនោះក៏មានបង្កផលប៉ះពាល់ជាច្រើនផងដែរ។
ឆ្លើយតបនឹងបញ្ហានេះរដ្ឋាភិបាលនៅប្រទេសធំៗបានប្រើប្រាស់យុទ្ធសាស្រ្តប្លែកពីគ្នា ក្នុងការទប់ស្កាត់និងដាក់កំហិតលើគេហទំព័រ ១៨+។
១.បិទចោលឈ្មោះ Domain
ជាយុទ្ធសាស្រ្តសាមញ្ញនិងងាយស្រួលបំផុត ដោយរដ្ឋាភិបាលបានទាមទារឲ្យក្រុមហ៊ុនផ្តល់ជូនសេវាកម្មអ៊ីនធឺណិត (ISPs) ក្នុងស្រុកទាំងអស់ធ្វើការបិទចោលនូវឈ្មោះ Domain ដែលតភ្ជាប់ទៅកាន់បណ្តាគេហទំព័រអាសអាភាស។
វិធីនេះបច្ចុប្បន្នក៏កំពុងអនុវត្តក្នុងប្រទេសចិន ដែលវាស្មុគស្មាញសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតបន្តិច ព្រោះបើចង់តភ្ជាប់ទៅកាន់គេហទំព័រដែលបិទនោះ លុះត្រាចេះប្រើប្រាស់ប្រព័ន្ធ VPN។
២.ដាក់កំហិតផ្អែកតាមកាតសម្គាល់ខ្លួន
នៅប្រទេសអង់គ្លេសបានចចេញច្បាប់នេះតាំងពីចុងឆ្នាំ ២០១៧ ដោយតម្រូវឲ្យគេហទំព័រទាំងអស់ទាមទារឲ្យអ្នកចូលទស្សនាបញ្ជាក់អត្តសញ្ញាណ តាមរយៈកាតសម្គាល់ខ្លួនឬអត្តសញ្ញាណប័ណ្ណថាពួកគេមានអាយុលើសពី ១៨ ឆ្នាំ។
៣.មើលមុខកំណត់អាយុ
ជាវិធីសាស្រ្តទំនើបមួយផ្សេងទៀតនៅអូស្រា្តលី ដែលប្រហាក់ប្រហែលនឹងចក្រភពអង់គ្លេសដែរ ដោយគ្រាន់ថាប្រទេសមួយនេះតម្រូវឲ្យធ្វើការស្កេនមុខ ដើម្បីកំណត់ពីអាយុរបស់ពួកគេ ទើបអនុញ្ញាតឲ្យចុចចូលមើលគេហទំព័រនោះបាន៕
អានអត្ថបទ:
Trump សួរនាំមេ Apple រឿងបង្កើត 5G តែត្រូវសារព័តមានបរទេសធំៗបាញ់ចុកៗ
ឡានអគ្គិសនីដំបូងរបស់ Lexus បង្ហាញមុខសាកមួយពេញជិះបាន ៤០០ គីឡូម៉ែត្រ