ធ្វើ​ម៉េច​​​ដេក​​កុំ​ឲ្យ​​ស្រមុក?

  • 2014-11-20 00:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គេង​ស្រមុក​​​​ជា​ទម្លាប់​អាក្រក់​​សម្រាប់​មនុស្ស​​មួយ​ចំនួន​ធំ​​នៅ​លើ​ពិភពលោក​​នេះ។ ការ​គេង​បែប​នេះ​​​​ប៉ះពាល់​ទៅ​លើ​ពេល​វេលា​សម្រាក​របស់​​អ្នក​គេង​ក្បែរ ​​​ឬ​ជាមួយ​​ទៀត​ផង។

 

 

ដើម្បី​ជៀស​វាង​ការ​គេង​ស្រមុក​ សូម​អនុវត្ត​តាម​វិធី​ងាយៗ​ខាង​ក្រោម៖

 

១. ​​ចូរ​ប្ដូរ​របៀប​គេង​ឲ្យ​បាន​ច្បាស់លាស់៖ ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​គេង​ផ្ងារ​ និង​ផ្កាប់​ ហើយ​ទម្លាប់​គេង​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្រមុក​បាន​។ ដូច្នេះ​សូម​គេង​ផ្អៀង​ជំនួស​វិញ​ទើប​ជា​ការ​ប្រសើរ​ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ដក​ដង្ហើម​ស្រួល​ និង​ដេក​លក់​សុបិន​ល្អ។

 

២. ​ការ​សម្រក​ទម្ងន់៖ វិធី​ដ៏​ល្អ​មួយ​ទៀត​ ដើម្បី​ជៀស​វាង​ការ​គេង​ស្រមុក​បាន​ គឺ​បញ្ចុះ​ទម្ងន់​ ប៉ុន្តែ​មនុស្ស​ស្គម​ក៏​គេង​ស្រមុក​ដូច​គ្នា​ដែរ។ ​ប្រសិន​បើ​អ្នក​មិន​ដែល​ស្រមុក​​ មុន​ពេល​ឡើង​ទម្ងន់​ ការ​សម្រក​ទម្ងន់​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ។

 

៣. ការ​ផឹក​ស្រា​ និង​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ច្រើន​៖ អាច​ធ្វើ​ឲ្យ​អ្នក​គេង​ស្រមុក​។ នេះ​បើ​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត​ Chokroverty។ ​មនុស្ស​មិន​ធ្លាប់គេង​ស្រមុក​ បន្ទាប់ពីទទួលទានស្រាហើយ ​ នឹងគេង​​ស្រមុកមិនខាន​ ។

 

៤. អនុវត្ត​ទម្លាប់​គេង​ឲ្យ​មានរបៀប និង​អនាម័យត្រឹមត្រូវ៖ សូមសំអាត​រាងកាយ និង​ មាត់ច្រមុះជាប្រចាំមុន​ពេល​គេង ទើប​អាច​ឲ្យ​អ្នក​ជៀស​វាង​ការ​ដេក​ស្រមុក​បាន។

 

៥. ចូរ​បើក​ច្រមុះ​ឲ្យ​ខ្យល់​ដក​ដង្ហើម​ស្រួល៖ ​​កាល​ណា​ច្រមុះ​អ្នក​ដក​ដង្ហើម​មិន​ស្រួល​ទេ​ វា​អាច​ឲ្យ​អ្នក​គេង​ស្រមុក​បាន។

 

៦. ​សូម​ប្ដូរ​ខ្នើយ​​ឲ្យត្រូវ​តាម​ទម្រង់ការគេង​​ទៀង​ទាត់៖ ខ្នើយ​ក៏​ជា​របស់​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន​ទេ​ ព្រោះ​ទម្លាប់​ប្ដូរ​ខ្នើយ​ជា​ដំណោះ​ស្រាយ​សម្រាប់​អ្នក​គេង​ស្រមុក។

 

៧. ទទួលទានទឹកឲ្យ​បានច្រើន​ មុនពេល​គេង៖ ទឹក​ជា​សារធាតុ​សំខាន់​ អាច​សម្រួល​ដល់​ការ​គេង​ស្រមុក​ឭ​ខ្លាំង​ពេល​យប់។ ​មុន​ពេល​ចូល​គេង​ សូម​អ្នក​ទាំង​អស់​គ្នា​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​អាច​ធ្វើ​បាន៕

 

 អាន៖ ២​នាទី មើល​ហើយនឹង​​ដឹង​ថា អ្វី​ទាំងនេះ​ដំណើរការ​យ៉ាង​ម៉េច

អាន៖ អាហារ​៩​ប្រភេទ​ បំផ្លាញ​ជីវិត​សិច​ ដោយ​មិន​ដឹងខ្លួន​

 

​ប្រែ​សម្រួល​៖​ សែម សុធារិទ្ធ ​ប្រភព៖ webmd