Galaxy Z Flip មានលក់មួយទឹកតាមហាង តម្លៃនៅតែកប់
- 2020-04-17 02:44:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Z Flip មានលក់មួយទឹកតាមហាង តម្លៃនៅតែកប់
ចន្លោះមិនឃើញ
ចេញលក់នៅលើទីផ្សាប្រទេសកម្ពុជានៅពាក់ខែកុម្ភ: កន្លងទៅ Samsung Galaxy Z Flip គឺជាកំពូលស្មាតហ្វូនមួយប្រចាំឆ្នាំដែលមានតម្លៃជាង ១ពាន់ដុល្លារ។
ទូរសព្ទដែលមានរាងតូចនៅពេលបត់ Galaxy Z Flip នៅផ្នែកខាងមុខនៃទូរសព្ទគឺមានអេក្រង់តូចមួយ ដែលសម្រាប់បង្ហាញព័ត៌មាន លើសពីនេះក៏អាចប្រើសម្រាប់ថត Selfie ផងដែរ។
Galaxy Z Flip មានលក់នៅលើទីផ្សារនៅតាមហាងនៅខ្មែរបច្ចុប្បន្នថ្មីមានតម្លៃ ១ ៤៤៩ ដុល្លរ (តម្លៃក្រុមហ៊ុន)និងមួយទឹកមានតាមហាងតម្លៃប្រមាណជា ១ ៣០០ដុល្លារ សម្រាប់ទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB។
ទូរសព្ទនេះប្រើប្រាស់អេក្រង់ AMOLED មានទំហំ ៦,៧ អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជាមួយអង្គផ្ទុក ២៥៦GB។ កាមេរ៉ានៅផ្នែកខាងក្រៅមានទំហំ ១២MP កាមេរ៉ាប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ាខាងក្នុងមានទំហំ ១០MP ដែលមាន ប្រើប្រាស់ថាមពលថ្ម ៣៣០០ mAh៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។