ស្វាយ​រៀង​ប្រជែង​យក​លេខ​១ ប៉ូលិស​ប្រជែង​យក​លេខ​៣​រសៀល​នេះ​នៅ​វៀតណាម

  • 2014-12-31 15:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​លីក​កំពូល​កម្ពុជា​ពីរ​នឹង​ត្រូវ​ប្រជែង​យក​ជយលាភី​រៀងៗ​​ខ្លួន​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ Number One Cup នៅ​ខេត្ត​ប៊ី​ញ​ភឿ​ក ប្រទេស​វៀតណាម ​រសៀល​ថ្ងៃ​ពុធ​នេះ។

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ត្រូវ​ប្រឈម​នឹង​ក្រុម​យោធា​វៀតណាម​ភូមិ​ភាគ​៧​នៅ​ទី​លាន Binh Phuoc ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ​៣​នៅ​វេលា​ម៉ោង​១​រសៀល ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ។ មុន​ឈាន​ដល់​​​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​ចំណាត់​ថ្នាក់​លេខ​៣​នេះ​ ក្រុម​ប៉ូលិស​របស់​កម្ពុជា​បាន​ចាញ់​ក្រុម​ស្វាយរៀង និង​ក្រុម​​យោធា​វៀតណាម​ភូមិ​ភាគ​៧​ចាញ់​ក្រុម​BinhPuoch​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

  ចំណែក​ក្រុម​ស្វាយរៀង​របស់​កម្ពុជា​នឹង​ប្រជែង​យក​ជើង​ឯក​នឹង​ក្រុម​ខ្លាំង​របស់​វៀតណាម Binh Phuoc នៅ​ទី​លាន Binh Phuoc នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះដែរ។ ក្រុម​ទាំង​ពីរ​ដែល​ឡើង​មក​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រជែង​យក​ជើង​ឯក​នេះ​សុទ្ធ​តែ​មិន​ធ្លាប់​ស្គាល់​​ចាញ់​​​ក្នុង​ពាន​រង្វាន់​នេះ។

ក្រុម​ស្វាយរៀង

ចាំ​មើល​ថា តើ​ក្រុម​ខ្លាំង​កម្ពុជា​ស្វាយ​រៀង​អាច​លើក​ពាន​រង្វាន់​ខួប​កង​ទ័ព​យោធា​វៀតណាម Number One Cup ដែល​មាន​ប្រាក់​រង្វាន់​៤០០០​ដុល្លារ​អាមេរិក​នៅ​លើ​ទឹក​ដី​របស់​ម្ចាស់​ផ្ទះ​បាន​ទេ? ចុះ​ក្រុម​ប៉ូលិស​វិញ​អាច​​ដណ្តើម​​ចំណាត់​ថ្នាក់​លេខ​៣​ដែល​មាន​ប្រាក់​រង្វាន់​៥០០​ដុល្លារ​ទេ? ចំពោះ​ចំណាត់​ថ្នាក់​លេខ​២​បាន​ប្រាក់​រង្វាន់​២៥០០​ដុល្លារ៕

 

អត្ថបទ៖ ជាន់ ចាន់រ៉ា