ភ្លេច​​ហ្គេម​តុក្កតា​ស៊ី​ចេក​ហើយ​ឬ​នៅ? តោះ Download លេង​ទាំងអស់​គ្នា

  • 2015-02-25 23:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ ហ្គេម​ក្នុង Smartphone និង កុំព្យូទ័រ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្តៗ​យុវវ័យ ក៏​ដូចជា​ប្អូនៗ​កុមារ​ផង​ដែរ។ ខុស​ពី មិត្ត​យុវវ័យ​កាល​ពី​​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង ២០០០ ដែល​ធ្លាប់​ស្គាល់​តែ​ទូរ​ហ្គេម​ដាក់​កាក់ (Arcade Game) និង​ហ្គេម​កាសែត(Famicom) ជាដើម ។

 

 

 

 

ដូច្នេះ​ដើម្បី​រំលឹក​ពី​អនុស្សាវរីយ​ដ៏​សប្បាយរីករាយ​របស់​មិត្តៗ​យុវវ័យ​ជំនាន់​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង​ឆ្នាំ ២០០០ ថ្ងៃ​នេះ Sabay នឹង​ផ្ដល់​កាដូ​​ពិសេស​មួយ​ជូន​ប្រិយមិត្ត​អ្នក​អាន គឺ​ការ​ទាញយក (Download) ហ្គេម​តេលេ ឬ​ហ្គេម​ដាក់​កាសែត (Famicon) ដ៏​ពេញ​និយម​មួយ​ក្នុង​ជំនាន់​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង ២០០០ ដែល​មាន​ឈ្មោះ​ថា Adventure Island ឬ​គេ​និយម​ហៅ​ថា ហ្គេម​តុក្កតា​ស៊ី​ចេក។

 

 

 

 

តុក្កតា ​ស៊ី​ចេក គឺ​ជា​ហ្គេម​ដែល​ផលិត និង​ប្រកាស​លក់​ដោយ​ក្រុមហ៊ុន Hudson Soft និង​បាន​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​ជប៉ុន​មុន​គេ​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ១៩៨៦។ ក្នុង​ការ​កម្សាន្ត​ហ្គេម​នេះ ប្រិយមិត្ត​នឹង​ត្រូវ​បញ្ជា​តួអង្គ​ដែល​មាន​ឈ្មោះ​ថា Higgins ដើម្បី​ធ្វើ​ការ​ផ្សង​ព្រេង​ជាមួយ​នឹង​ភាព​គ្រោះថ្នាក់ នៅលើកោះ​ជាច្រើន ក្នុង​គោល​បំណង​ជួយ​រំដោះ Tina ជា​សង្សារ​របស់​ខ្លួន ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ King Quiller។ ក្នុង​កំឡុង​ពេល​កម្សាន្ត Higgins អាច​នឹង​បាត់បង់​ជីវិត​គ្រប់​ពេល​នៅ​ពេល Higgins បាន​ទៅ​ប៉ះ​សត្រូវ, ភ្នក់​ភ្លើង, គ្រាប់​របស់​សត្រូវ ក៏​ដូចជា​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ផង​ដែរ។

 

 

អាន៖ ការ​ពិត​លេង​ហ្គេម​មាន​ប្រយោជន៍​អីចឹង​ទេ!

 

 

សម្រាប់​ការ​ចាប់​ផ្ដើម​លេង ​ដំបូង​នៃ​ជីវិត​នីមួយៗ Higgins មិន​អាច​សម្លាប់​សត្រូវ​បាន​ទេ លុះ​ត្រា​តែ Higgins បុក​ចំ​ស៊ុត​ដែល​មាន​អាវុធ​ទើប​អាច​ប្រើ​អាវុធ​នោះ​មក​សម្លាប់​សត្រូវ​បាន។ ក្រៅ​ពី​អាវុធ Higgins នៅ​មាន​ឱកាស​ហក់​ស៊ី​ផ្លែឈើ​ដើម្បី​សន្សំ​ពិន្ទុ​ដើម្បី​ទទួល​បាន​ជីវិត​ បន្ថែម​ផង​ដែរ។

 

 

ចុច​ទី​នេះ ដើម្បី​ទាញ​យក​ហ្គេម​នេះ​កម្សាន្ត​លើ​កុំព្យូទ័រ!

 

 

មាន​អនុស្សាវរីយ​អ្វី​ខ្លះ​ជាមួយ​តុក្កតា​ស៊ី​ចេក​? ប្រិយមិត្ត​អាច​រៀបរាប់ ដោយ Comment នៅ​ខាង​ក្រោម​៕

 

 

អត្ថបទ៖ ភីឆាយ