Kim SooHyun នឹង​សម្ដែង​រឿង​ថ្មី ដោយ​អ្នក​និពន្ធ​រឿង "សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ"

  • 2015-03-10 20:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​ក្នុង​ការ​សម្ដែង​​ជាង ១ឆ្នាំ តាំង​ពី​ចប់​​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Kim Soo Hyun នឹង​ត្រលប់​មក​សម្ដែង​រឿង​ភាគ​ថ្មី​មួយ​ទៀត ដែល​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ​រឿង​ភាគ​ខាង​លើ​ដដែល។

 

 

Kim Soo Hyun, Kong Hyo Jin, IU និង Cha Tae Hyun

 

ប្រភព​ពាក់ព័ន្ធ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ថា តារា​សម្ដែង​ Kim Soo Hyun នឹង​​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​ភាគ​ថ្មី​មួយ​មាន​ចំណងជើង​ថា “Producer” ដែល​និពន្ធ​ដោយ Park Ji Eun។ តារា​សម្ដែង​ល្បី​ៗ ៣​រូប​ទៀត ដែល​នឹង​សម្ដែង​ក្នុង​រឿង​ភាគ​នេះ​ដែរ មាន​ដូច​ជា IU, Cha Tae Hyun និង Kong Hyo Jin។

 

“Producers” និយាយ​ពី​ជីវិត​ការងារ​របស់​ក្រុម​ផលិតករ ជា​ពិសេស​ផ្នែក​ច្នៃ​ម៉ូដ (Production Design) នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ ដែល​ក្នុង​នោះ Cha Tae Hyun និង Kong Hyo Jin សម្ដែង​ជា​អ្នក​ច្នៃ​ម៉ូដ​ជើង​ចាស់ ហើយ​ Kim Soo Hyun ​នឹង​ដើរ​តួ​ជា​អ្នក​ច្នៃ​ម៉ូដ​​ចំណូល​ថ្មី។ ចំណែក​ IU ដើរ​តួ​ជា​តារា​ចម្រៀង​ល្បី​ម្នាក់​ ដូច​នឹង​អាជីព​របស់​នាង​ក្រៅ​សាច់​រឿង​ដែរ។

 

ភាពយន្ត​ភាគ​​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​ថត​នៅ​ពាក់​កណ្ដាល​ខែ​មីនា​នេះ ហើយ​នឹង​អាច​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ SBS ​នៅ​ខែ​មេសា៕

ចុច​អាន៖Kim Soo Hyun ល្បី​ដល់​គេ​សង់​រូប​សំណាក​តាំង​​នៅ​ហុងកុង

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖mwave