បោះ​ប្រ៊ុយយ៉ុង​ប្រលង​នៅ​ឥណ្ឌា​ពិត​ជា​សាហាវ

  • 2015-03-20 16:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ១៩ រហូត​ដល់​ថ្ងៃ​ទី២៤ ខែ​មីនា គឺ​ជា​ពេល​វេលា​ប្រលង​ដ៏​សំខាន់​សម្រាប់​សិស្ស​ថ្នាក់​ទី១០ ប្រមាណ​ជាង ១,៤​លាន​នាក់ នៅ​មណ្ឌល​ជាង ១២០០ ក្នុង​ប្រទេស​ឥណ្ឌា។ យ៉ាង​ណា​មិញ បាតុភាព​មិន​ប្រក្រតី​បាន​កើត​ឡើង ដោយសារ​សិស្ស​ជា​ច្រើន​នាំ​យក​សៀវភៅ ប្រ៊ុយយ៉ុង និង​សំណៅ​ឯកសារ​ផ្សេងៗ​ចូល​ទៅ​ចម្លង​យ៉ាង​គគ្រឹកគគ្រេង។

 

 

​​មិន​ត្រឹម​តែ​ភាព​អសកម្ម​នៅ​ក្នុង​បន្ទប់​ប៉ុណ្ណោះ​ទេ នៅ​ខាង​ក្រៅ​វិញ ឪពុក និង​ក្រុម​គ្រួសារ​បេក្ខជន​ក៏​នាំ​គ្នា​ជួយ​បោះ​ប្រ៊ុយយ៉ុង​យ៉ាង​ច្រើន​ផង​ដែរ។ ពួក​គេ​នាំ​គ្នា​តោង​ឡើង​តាម​ក្រោយ​អគារ​សាលា បោះ​សំណៅ​ឯកសារ​តាម​បង្អួច ហាក់​ដូច​ជា​គ្មាន​ខ្លាច​វិន័យ​សាលា​ឡើយ។

​​​

បើ​ទោះ​បី​ឃើញ​អ្នក​ថត​រូប ក៏​សិស្ស​ទាំង​នោះ​គ្មាន​ការ​ព្រួយ​បារម្ភ និង​បន្ត​ចម្លង​តាម​សំណៅ​ឯកសារ​ដែល​ខ្លួន​មាន​ជាប់​ដៃ។ ក្នុង​បាតុភាព​មិន​ប្រក្រតី​នោះ ប៉ូលិស​បាន​ឃាត់​ខ្លួន​អាណាព្យាបាល​សិស្ស ​ជិត ២០​នាក់ ប៉ុន្តែ​ដោះ​លែង​វិញ ក្រោយ​ធ្វើការ​ព្រមាន​រួច។ ចំណែក​ឯ​សិស្ស ៤០០​នាក់ ដែល​ចាប់​បាន​ថា​លួច​ចម្លង​តាម​ប្រ៊ុយយ៉ុង ត្រូវ​បណ្ដេញ​ចេញ​មិន​ឲ្យ​បន្ត​ការ​ប្រលង​ឡើយ។

 

 

អ្នក​លួច​ចម្លង​ទាំង​នោះ អាច​ប្រឈម​មុខ​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​ចូលរួម​ប្រលង​រហូត​ដល់ ៣​ឆ្នាំ និង​អាច​ជាប់​ពន្ធនាគារ ឬ​រង​ការ​ពិន័យ​ជា​ប្រាក់។ យ៉ាង​ណា​ក្ដី ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង ករណី​ដាក់​ទោស​ទណ្ឌ​ទាំង​នេះ​មិន​សូវ​កើត​មាន​ឡើយ៕ ​ សូម​ទស្សនា​វីដេអូ៖

 

 

 

 

 

ចុចអាន៖ និស្សិត​ឆ្នើម​បី​នាក់​ ចែក​រំលែក​​ ពី​​ប្រព័ន្ធ​អប់រំ​ ​នៅ​បរទេស

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ BBC ​