បន្លាច​ចំ​មនុស្ស​ពូកែ​សម្ដែង ទម្រាំ​ដឹង​ភ័យ​មិន​ស្ទើរ

  • 2015-04-08 15:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​កម្មវិធី "ល្បិច​បញ្ឆោត​ឲ្យ​ធ្វើ​អ្វី​មួយ" ឬ​ “Prank” របស់​ទូរទស្សន៍​មួយ​ចំនួន កំពុង​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក។ គេ​បាន​រៀប​ចំ​ជា​សកម្មភាព​ប្លែក​ៗ ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ភ្ញាក់​ផ្អើល ភ័យ​រន្ធត់ យំ​ស្រក់​ទឹក​ភ្នែក ឬ​សើច​សប្បាយ​ជាដើម។ យ៉ាង​ណា​មិញ ថ្មី​ៗ​នេះ កម្មវិធី Prank របស់​ទូរទស្សន៍​មួយ បាន​រៀប​ចំ​ជា​រូប​ខ្មោច​មាន​បង្កប់​មនុស្ស​ពិត​ចាំ​បន្លាច​អ្នក​ប៉ះ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​ចំ​មនុស្ស​ពូកែ​សម្ដែង។

 

 

បុរស​ពូកែ​សម្ដែង​នោះ ត្រូវ​អ្នក​រៀបចំ​កម្មវិធី​​ប្រាប់​ឲ្យ​សាកល្បង​ប៉ះ​ខ្មោច​ដែល​គេ​ដាក់​តាំង។ ពេល​ប៉ះ​ដៃ​បន្តិច ខ្មោច​នោះ​បាន​កម្រើក ធ្វើ​បុរស​ក្លាហាន​ដួល​ផ្កាប់​មុខ​ប្រកាច់​ភ្លាម​ៗ។ អ្នក​រៀប​ចំ​កម្មវិធី ស្លន់​ស្លោ​យ៉ាង​ខ្លាំង ស្មាន​ថា​បុរស​នោះ​ខ្លាច​រហូត​គាំង​បេះ​ដូង ប៉ុន្តែ​តាម​ពិត​សម្ដែង​សោះ...។

 

ទស្សនា​វីដេអូ​សំណើច​នេះ៖

 

 

ចុចអាន៖ កម្មវិធី​ទូរទស្សន៍មួយ​​យក​ Zombie​ លង ​​ស្ត្រី​ម្នាក់​អត់​ដឹង​ខ្លួន​យំ​​មែន​ទែន

 

ដោយ៖ គង់ វិសាល

ប្រភព៖ Youtube(Today's Funny Videos Official)