​​ទឹក​ឃ្មុំ​ មាន​ប្រយោជន៍​ចំពោះ​សម្រស់​​ច្រើន​ ​នឹក​ស្មាន​​មិន​ដល់

  • 2015-04-22 18:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ឃ្មុំ​គឺ​ជា​ផលិត​ផល​ពី​ធម្មជាតិ​ដែល​មិន​ត្រឹម​តែ​​មាន​សារប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​​ល្អ​សម្រាប់​​​​សម្រស់​​នោះ​ដែរ។ ​​​វា​ផ្ទុក​នូវ​សមាសធាតុ​ល្អៗ​ដែល​ប្រឆាំង​​អុកស៊ីតកម្ម ​ហើយ​វា​​ក៏​ជា​ឱសថ​​ទិព្វ​ដែល​​​គួរ​មាន​ក្នុង​ផ្ទះ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ។ ចង់​ដឹង​ថា​ការ​​ប្រើ​ប្រាស់​ទឹក​ឃ្មុំ ​ល្អ​សម្រាប់​​​សម្រស់​យ៉ាង​ណា​នោះ ​សូម​​មើល​ដូច​ខាង​ក្រោម៖

 

 
  • ញ៉ាំ​​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​ជា​រៀង​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា ​ទន់ ​និង​ភ្លឺ​រលោង។

  • លាយ​ទឹក​ជាមួយ​ទឹក​ឃ្មុំ​រួច​យក​មក​លាប​​លើ​ផ្ទៃ​មុខ​តិចៗ ​អាច​ជួយ​ជម្រះ​ភាព​កខ្វក់​ និង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​មាន​សំណើម​ និង​ពណ៌​ស៊ីជម្ពូ។

-យក​ទឹក​ឃ្មុំ​លាប​ផ្ទាល់​លើ​ផ្ទៃ​មុខ​ត្រង់​កន្លែង​មាន​មុន ​​​ទុក​រយៈ​ពេល​១០​ ទៅ​១៥​នាទី​ រួច​លាង​ជម្រះ​នឹង​ទឹក​ត្រជាក់។​ ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​បញ្ហា​មុន​ក្រហម និង​រមាស់ ​អន់​ថយ​បាន។

  • ទឹក​ឃ្មុំ​ជួយ​បំបាត់​ស្លាក​ស្នាម​បាន​មួយ​កម្រិត​ផង​ដែរ​ ដោយ​អ្នក​អាច​លាប​វា​ដោយ​ផ្ទាល់​ត្រង់​កន្លែង​ស្លាក​ស្នាម​ក្រមៅ​នៅ​លើ​កែង​ដៃ ​ឬ​ជង្គង់។

  • អ្នក​អាច​បក​រោម​ស្បែក​ជាមួយ​នឹង​ក្រមួន​ទឹក​ឃ្មុំ ​ដោយ​យក​ទឹក​ឃ្មុំ​លាយ​នឹង​​ស្ករត្នោត​រួច​ថែម​ទឹក​ក្រូច​ឆ្មា​រ​ចូល​គ្នា​ រួច​​ដាក់​កម្ដៅ​ក្នុង ​Microwave​ ទុក​ឲ្យ​ត្រជាក់​បន្តិច​ ដូច​នេះ​អ្នក​អាច​បក​រោម​​ស្បែក​បាន​ ដែល​ធ្វើ​ឲ្យ​ស្បែក​រលោង ​និង​មាន​សំណើម។

 

 
  • ទឹក​ឃ្មុំ​អាច​បំបាត់​ស្នាម​​មុត​ឡាម​កោរ​ពុក​មាត់​បាន​ដោយ​លាប​វា​លើ​ស្បែក​ ទុក​ពី​១០​ទៅ​១៥​នាទី​​រួច​លាង​ជម្រះ​នឹង​ទឹក​ក្ដៅឧណ្ណៗ។

-លាយ​ទឹក​ឃ្មុំ​ និង​ទឹក​ប៉ោម​ចូល​គ្នា​ រួច​លាប​លើ​ក្រចក​ និង​ស្បែក​គល់​ក្រចក​​​ជួយ​ឲ្យ​ក្រចក​រឹង ម៉្យាង​ទៀត​អ្នក​អាច​លាយ​ទឹក​ឃ្មុំ​ និង​ទឹក​ សម្រាប់​ជា​​​ថ្នាំ​សម្លាប់​មេរោគ។

  • អ្នក​អាច​បំបាត់​ស្នាម​ក្រមៅ​​នៅ​ក្បែរ​រង្វង់​ភ្នែក​​ដោយ​លាប​ទឹក​ឃ្មុំ​ដោយ​ផ្ទាល់​ រួច​​ទុក​ចោល​២០​នាទី​ជា​រៀង​រាល់​ថ្ងៃ វា​អាច​ជួយ​ឲ្យ​ស្បែក​ភ្នែក​ទន់​ភ្លឺ​រលោង។

  • ជួយ​ឲ្យ​សក់​លោក​អ្នក​ភ្លឺ​រលោង​បែប​ធម្មជាតិ​​ដោយ​គ្រាន់​តែ​យក​ទឹក​ឃ្មុំ​លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​​មក​លាប​​លើ​សក់។

-អ្វី​ដែល​ពិសេស​មួយ​ទៀត គឺ​ការ​ញ៉ាំ​​ទឹក​ឃ្មុំ​អាច​ជួយ​ប្រឆាំង​ភាព​ជ្រីវជ្រួញ​ និង​ពន្យារ​ភាព​ចាស់៕

 

ចុច​អាន៖ ភេសជ្ជៈ​៦​ប្រភេទ​អាច​​សម្រក​​ក្បាលពោះ​ឲ្យ​រាបស្មើ​បាន​យ៉ាង​លឿន

 

ចុច​អាន៖ ចុច​អាន​អត្ថបទ​សុខភាព និង​សម្រស់​ជា​ច្រើន​ទៀត

 

ប្រែសម្រួល៖ មាន រតនា ប្រភព៖ healthdigezt