​កម្មវិធី​ជើង​ឯក​លី​ប្រពន្ធ​ជម្នះ​ឧបសគ្គ​កម្រិត​​​​​​​ពិភពលោក

  • 2015-07-08 16:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រលង​ជ្រើសរើស​​​ជើង​ឯក​លី​ប្រពន្ធ​​​ជន្នះ​ឧបសគ្គ​ប្រណាំង​គ្នា​កម្រិត​ពិភព​លោក​ បាន​ប្រារព្ធ​ធ្វើ​ឡើង​​​ក្នុង​ទី​​ក្រុង​ Sonkajärviប្រទេស​​ហ្វាំងឡង់​ ដោយ​មាន​ការ​ចូល​រួម​ពី​​គូ​ស្វាមី​ភរិយា​​​​មក​ពី​១៤​ប្រទេស​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។

 

បើ​យោង​តាម​​គេហទំព័រ​ផ្លូវ​ការ​​នៃ​កម្មវិធី​​នេះ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​​ទី​២០​​ហើយ​ដែល​​​កម្មវិធី​ជើង​ឯក​លី​ប្រពន្ធ​ពិភព​លោក​​​​​​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ ដោយ​មាន​ការ​ចូល​រួម​ពី​គូ​ស្វាមី​ភរិយា​ចំនួន​៦០​គូ​​​​។ នៅ​ក្នុង​កម្មវិធី​​​​​នេះ​​​តម្រូវ​ឲ្យ​ប្ដី​ប្រពន្ធ​​សហការ​គ្នា​ជា​ក្រុម​ដើម្បី​​​រត់​ឆ្លង​កាត់​ឧបសគ្គ​​​​ផ្សេងៗ​ក្នុង​ចម្ងាយ​ផ្លូវ​២៥៣,៥​ម៉ែត្រ​។​​​​​​

 

 

ប្ដី​ប្រពន្ធ​ដែល​ចូល​រួម​​​ក្នុង​កម្មវិធី​ គឺ​តម្រូវ​ឲ្យ​ប្ដី​លី​ប្រពន្ធ​​ដាក់​លើ​ស្មា​​ដោយ​សំយុង​​ក្បាល​ចុះ​ពី​ក្រោយ​ខ្នង ​​ឬ​ដាក់​ទទឹង​ស្មា​រួច​​រត់​ឆ្លង​កាត់​ឧបសគ្គ​។ គូ​ស្វាមី​ភរិយា​គ្រប់​គូ​ ត្រូវ​​ខិត​ខំ​ព្យាយាម​​​ជួយ​គ្នា​ដើម្បី​ជម្នះ​នឹង​ឧបសគ្គ​​ដែល​លាយ​ឡំ​ និង​ភាព​សប្បាយ​រីករាយ​ផង​ដែរ។

 

ដោយ​ឡែក​នៅ​ក្នុង​កម្មវិធី​​គឺ​ធ្វើ​ឡើង​​​​តាម​​ប្រពៃណី​​​​របស់​ប្រទេស​ហ្វាំងឡង់​ ដើម្បី​​ផ្ដល់​​ភាព​សប្បាយ​រីក​រាយ​តាម​រយៈ​ការ​ប្រកួត​នេះ​។ សម្រាប់​គូ​ស្វាមី​ភរិយា​ដែល​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ជា​ស្រាបៀ​​​​ចំណុះ​​ស្មើ​នឹង​​ទម្ងន់​ខ្លួន​របស់​ស្ត្រី​ដែល​ជា​ភរិយា៕​​​​​​​​​​​​​​​

 

 

ចុច​អាន៖ ច្រឡំ​ដៃ​ចាក់​រឿង​សិច​លើ​ប៉ាណូ​​​ផ្សព្វផ្សាយ​​​ ផ្អើល​អស់​អ្នកដំណើរ

ចុច​អាន៖ ជួល​ស្រី​ក្មេង​បម្រើ​មន្ត្រី​ឡើង​ឋានសួគ៌ ​រួច​ថត​ទុក​គំរាម​ទា​រប្រាក់​ក្នុង​ហាង​តែ​នៅ​ចិន

  ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ mirror