អស់ទាស់! កីឡាករ Honda, Kagawa, Yoshida… កោះហៅ​ឱ្យ​​ចូល​ក្រុម​ជម្រើស​ជាតិ​ពេល​​ជប៉ុន ប៉ះ​កម្ពុជា

  • 2015-08-27 21:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Honda Keisuke មក​ពី​ក្លិប AC Milan នៅ​ប្រទេស​អ៊ីតាលី អតីត​ខ្សែ​​បម្រើ​របស់​ក្លិប​បិសាចក្រហម Manchester United កីឡាករ Kagawa Shinji ខ្សែ​ការពារ Yoshida Maya នៅ​ក្លិប  Southampton របស់​អង់គ្លេស និង​​កីឡាករល្បីៗជា​ច្រើន​ទៀត​ដែល​ប្រកប​អាជីព​នៅ​តំបន់អឺរ៉ុប និង លីក​ក្នុង​ស្រុក (J-League) ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ជប៉ុន កោះហៅ​ឱ្យ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់ 2018 FIFA World Cup Russia ប្រចាំ​តំបន់​ទ្វីប​អាស៊ី ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង ក្រុម​អាហ្វហ្គានីស្ថាន នៅ​ដើម​ខែ​​កញ្ញា ខាង​មុខ។

 
 

 ក្រុម​ជម្រើសជាតិជប៉ុន​នាពេល​កន្លង​មក (bookmaker)

  យោង​តាម​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០១៥ មុន​នេះ​បន្តិច​លោក​គ្រូ​បង្វឹក Vahid Halilhodžić  បាន​បង្ហាញ​បញ្ជី​ឈ្មោះ​​កីឡាករ​​​​ចំនួន ២៣ នាក់​​​ចុង​​ក្រោយ ខណៈ​សល់​ពេល​ត្រឹម​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ការ​ប្រកួត​ផ្លូវការ​នឹង​មក​ហើយ។ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ត្រូវ​​បើក​ទ្វា​កីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama  របស់​ខ្លួន​ទទួល​ស្វាគមន៍​​ក្រុម​គោព្រៃកម្ពុជា នៅ​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ខណៈ ៥ ថ្ងៃ​បន្ទាប់​ក្រុម​ដាវសាម៉ូរ៉ៃខៀវ មួយ​នេះ​ត្រូវ​ទៅ​ជួប​ក្រុម​អាហ្វហ្គានីស្ថាន នៅ​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់។

 

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ ២៣ នាក់​របស់​ជប៉ុន៖     *អ្នកចាំទី

  • NISHIKAWA Shusaku (ក្លិប Urawa Reds/ជប៉ុន)
  • HIGASHIGUCHI Masaaki (ក្លិប Gamba Osaka/ជប៉ុន)
  • ROKUTAN Yuji (ក្លិប Vegalta Sendai/ជប៉ុន)   *ខ្សែ​ការពារ
  • YOSHIDA Maya (ក្លិប Southampton FC/អង់គ្លេស)
  • NIWA Daiki (ក្លិប​Gamba Osaka/ជប៉ុន)
  • MAKINO Tomoaki (ក្លិប​Urawa Reds/ជប៉ុន)
  • MORISHIGE Masato (ក្លិប​FC Tokyo/ជប៉ុន)
  • SAKAI Hiroki (ក្លិប​Hannover 96/អាល្លឺម៉ង់)
  • SAKAI Gotoku (ក្លិប​Hamburger SV/អាល្លឺម៉ង់)
  • NAGATOMO Yuto (ក្លិប​FC Internazionale Milano/អ៊ីតាលី)
  • YONEKURA Koki(ក្លិបGamba Osaka/ជប៉ុន)   *ខ្សែ​បម្រើ
  • HASEBE Makoto (ក្លិប​Eintracht Frankfurt/អាល្លឺម៉ង់)
  • YAMAGUCHI Hotaru (ក្លិប​Cerezo Osaka/ជប៉ុន)
  • ENDO Wataru (ក្លិប​Shonan Bellmare/ជប៉ុន)
  • SHIBASAKI Gaku (ក្លិប​Kashima Antlers/ជប៉ុន)
  • HARAGUCHI Genki (ក្លិប​Hertha BSC Berlin/ជប៉ុន)
  • KAGAWA Shinji (ក្លិប​Borussia Dortmund/ជប៉ុន)   *ខ្សែ​ប្រយុទ្ធ​
  • HONDA Keisuke (ក្លិប​AC Milan/អ៊ីតាលី)
  • NAGAI Kensuke (ក្លិបNagoya Grampus/ជប៉ុន)
  • USAMI Takashi (ក្លិប​Gamba Osaka/ជប៉ុន​)
  • MUTO Yoshinori(ក្លិប​1.FSV Mainz 05/អាល្លឺម៉ង់)
  • OKAZAKI Shinji (ក្លិប​Leicester City/អង់គ្លេស)
  • KOROKI Shinzo (ក្លិប​Urawa Reds/ជប៉ុន)   *គ្រូ​បង្វឹក៖
  • Vahid Halilhodžić ជនជាតិ​បូស្នី (អតីត​យូហ្គោស្លាវី) ​   អត្ថបទ៖ ម៉ឺន រស្មី