Ronaldo ថា Messi សក្ដិសម​នឹង​ឈ្នះ Ballon d'Or ​ឆ្នាំ​នេះ

  • 2015-11-16 13:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល Super star សញ្ជាតិ​ព័រទុយហ្គាល់ កីឡាករ Christiano Ronaldo បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា Lionel Messi នឹង​គ្រង​តំណែង​កីឡាករ​ល្អ​ផ្ដាច់​គេ​របស់​ពិភពលោក​នៅ​ឆ្នាំ​នេះ។

 

ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ បាន​សារភាព​ត្រង់​ៗ​ថា Messi នឹង​ឈ្នះ​ពាន Ballon d'Or ឆ្នាំ​២០១៥នេះ តែ Ronaldoជឿជាក់​ថា នា​ពេល​អនាគតគេ​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​​​វិញ​ម្ដង។

 

 

Ronaldo ដែល​ឈ្នះ Ballon d’Or ២ឆ្នាំចុងក្រោយ​ បាន​ឆ្លើយ​តប​នឹង​កិច្ច​សម្ភាសន៍​ថា៖ "ការ​អាច​ឈ្នះ Ballon d’Or ត្រូវ​ពឹង​លើ​ការ​បោះឆ្នោត ហើយ​រដូវកាល​មុន Messi បាន​ឈ្នះ​ពាន​ជា​ច្រើន។ គាត់(Messi) បាន​ឈ្នះ Champions League និង La Liga។ បើ​គិត​លើ​ការ​លេង​លក្ខណៈ​បុគ្គល​រដូវ​កាល​ចាស់​គឺ​ខ្ញុំ​ធ្វើ​បាន​ល្អ​បំផុត​ ព្រោះខ្ញុំ​បាន​ក្លាយ​ជាអ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​នៅ​អឺរ៉ុប”។

 

"ខ្ញុំ ​និង Messi បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​ឈរ​លើ​វេទិកា​កិត្តិយស​នៅ FIFA ៨​ឆ្នាំ​ចុង​ក្រោយ​ជាមួយ​គ្នា។ គ្មាន​កីឡាករ​ណា​អាច​ធ្វើ​បាន​ដូច្នេះ​ទេ ទោះ​ជា​យើង​ទាំង​ពីរ​មិន​មែន​ជា​មិត្ត​ចាស់​ តែយើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក"។ Ronaldo បន្ថែម​ដូច្នេះ។

 

យ៉ាង​ណា​ក៏​ដោយ​កីឡាករ​វ័យ​៣០ ចង់​ឈ្នះ Ballon d’Or ម្ដង​ទៀត​នា​ពេល​អនាគត ដោយ​​​រំពឹង​ថានឹង​អាច​លេង​បាល់បាន ​៦ ឬ៧​ឆ្នាំ​ទៀត​មុន​ចូល​និវត្តន៍៕

 

ចុចអាន៖ បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or ២៣នាក់​ចេញហើយ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖​ goal