ប្លែក​អារម្មណ៍! Adele ច្រៀង​បទ "Hello” បែប​សប្បាយៗ ជាមួយ​ឧបករណ៍​ភ្លេង​ក្មេងៗ

  • 2015-11-27 18:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ពេល​នេះ អ្នក​គាំទ្រ​បាន​ស្ដាប់​តារា​ចម្រៀង​មក​ពី​ចក្រភព​អង់គ្លេស Adele ច្រៀង​បទ​ "Hello” របស់​នាង​នៅ​លើ​ឆាក​ច្រើន​គួរ​សម​ដែរ​ហើយ។ តែ​ប្រិយមិត្ត​ធ្លាប់​គិត​ទេ​ថា បទ​ចម្រៀង​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ​នៅ​ពេល​ត្រូវ​ច្រៀង​អម​ជាមួយ​ឧបករណ៍​​ភ្លេង​នៅ​ក្នុង​ថ្នាក់​រៀនក្មេង​ៗ?

 

កាល​ពី​ដើម​សប្ដាហ៍កន្លង​ទៅ​​នេះ Adele បាន​បង្ហាញ​​វត្តមាន​នៅ​ក្នុង​កម្មវិធី "Tonight Show Starring Jimmy Fallon”។ នៅ​ក្នុង​កម្មវិធី​នេះ តារា​ចម្រៀង​វ័យ ២៧ ឆ្នាំ​បាន​លេង​ល្បែង​កម្សាន្ត​មួយ​ចំនួន​ជា​មួយ​ម្ចាស់​កម្មវិធី Jimmy Fallon នៅ​ក្នុង​នោះ​ពិសេស​ជាង​គេ​នោះ​គឺ Adele បាន​ច្រៀង​បទ "Hello” ដែល​កំពុង​តែ​ល្បី​កក្រើក​របស់​ខ្លួន។ ខុស​ប្លែក​ពី​សព្វ​មួយ​ដង​ដែល Adele តែង​តែ​ច្រៀង​បទ​នេះ​អម​ជា​មួយ​ឧបករណ៍​តន្ត្រី​ធម្មតា​នោះ លើក​នេះ​បែរ​ជា​ច្រៀង​គោក​ជាមួយ​ឧបករណ៍​ភ្លេង​របស់​ក្មេង​ៗទៅ​វិញ៕

 

[embed]https://youtu.be/-yL7VP4-kP4[/embed]

 

ចុចអាន៖Adele ស្រែក​មួយ​ទំហឹង​ច្រៀង​ផ្ទាល់​បទ​ថ្មី “Hello”លើ​ឆាក​ប្រគល់​រង្វាន់

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖bbcamerica