ចង់​ដឹង​ថា​ទឹក​ឃ្មុំ​សុទ្ធ​ឬមិន​សុទ្ធសាក​មួយ​វិធី​នេះ​

  • 2016-01-06 15:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​​ចង់​បាន​ទឹក​ឃ្មុំ​មក​ប្រើការ អ្នក​ទិញ​តែង​សួរ​អ្នក​លក់​ថា​ទឹក​ឃ្មុំ​​ហ្នឹង​សុទ្ធ​អត់? ចំណែក​អ្នក​លក់​ប្រាកដ​ជា​តប​ទាំង​​មិន​ឱ្យ​​សង្ស័យ​​ថា «សុទ្ធ​ ១០០% ខ្ញុំ​ធានា» រួម​ទាំង​ហេតុផល​ដ៏​គួរ​ឱ្យ​ទុកចិត្ត។

 

ពេល​​អ្នក​ទិញ ហើយ​ចង់​ដឹង​ថា ទឹកឃ្មុំ​សុទ្ធ​​ឬ​មិន​សុទ្ធ​ អ្នក​អាច​យក​វា​ទៅ​​ក្លាសេ។ បើ​ទឹក​ឃ្មុំ​​នោះ​មិន​កក​ទេ បញ្ជាក់​ថាវា «សុទ្ធ»។ នេះ​បើ​តាម​ការអះអាង​ ​របស់​លោក សូរ សារ៉ុន អ្នក​លក់​ទឹក​​ឃ្មុំ​ ក្នុង​រមណីយដ្ឋាន អារុណរះ ខេត្ត​មណ្ឌល​គិរី។

 

«សុទ្ធ! ព្រោះ​ទឹក​ឃ្មុំ​នេះ​ ដាក់​ក្នុង​ទូទឹកកក អត់​កក​ទេ​»

 

ក្នុង​​មួយ​ថ្ងៃ​បុរស​វ័យ ៦៣ ​ឆ្នាំ​អាច​លក់​ទឹក​ឃ្មុំ​បាន​​ដល់​ទៅជាង ​១០ លីត្រ ហើយ​​ក្នុង​មួយ​លីត្រតម្លៃ ៦ ម៉ឺន​រៀល ដែល​​ភ្ញៀវ​ភាគច្រើន​ជា​អ្នក​មក​ពី​ភ្នំពេញ​៕

 

​លោក សូរ សារ៉ុនប្រកបរបនេះខ្ទង់២ឆ្នាំហើយ

  https://www.youtube.com/watch?v=0OWogfoUpUI&feature=youtu.be  

ចុចអាន៖ អ្នក​ធ្លាប់​អត់ ពេល​ពួកម៉ាក​ឡើងកូដ​មាន​បាន មិន​សូវ​​រាប់អាន​ដូចមុន?

ចុចអាន៖ ស្ដាប់​ភាសា​អ្នក​ស្វាយរៀង​ ​អ្នក​ភ្នំពេញ​អាច​នឹង​ហួស​ចិត្ត​

 

អត្ថបទ៖ អ៊ុំ សុភក្តិ